ការរាប់ថយក្រោយបានចាប់ផ្តើមហើយ! កម្មវិធីដ៏ថ្មីសន្លាង កម្លាំងគោជល់ Red Bull Power ត្រៀមនឹងបង្ហាញពីសមាសភាពរបស់បេក្ខជនដ៏ក្លាហានរបស់ខ្លួន ក្នុងពេលឆាប់ៗខាងមុខនេះ។ សម្រាប់ការចូលរួមប្រកួតក្នុងកម្មវិធីនេះ ពួកគេក៏ត្រូវយកចិត្តទុកដាក់លើអាហារដែលទទួលទាន ដើម្បីផ្តល់ថាមពលដល់រាងកាយសម្រាប់ការប្រកួតរាងកាយដ៏ខ្លាំងក្លាបំផុត។
យោងតាមរបាយការណ៍របស់ BBC អត្តពលិកអាជីពច្រើនតែពឹងផ្អែកលើអាហារដែលមានប្រូតេអ៊ីនខ្ពស់ រួមផ្សំជាមួយនឹង Carbohydrates ដើម្បីបង្កើតសាច់ដុំ និងរក្សាថាមពលកំឡុងពេលហ្វឹកហាត់។ អាហារទាំងនោះមានដូចជា សាច់ដែលមានជាតិខ្លាញ់ទាប អង្ករសម្រូប ដំឡូងជ្វា និងត្រីសម្បូរអូមេហ្គា ដូចត្រីសាលម៉ុនជាដើម។
ការណែនាំពីទស្សនាវដ្ដីដ៏ល្បី Men’s Health នៅសហរដ្ឋអាមេរិក បានឱ្យដឹងថា ពេលវេលា គឺជាគន្លឹះ បរិភោគតិចតែច្រើនដងដោយទុកចន្លោះ៣-៤ម៉ោងពីគ្នា ប្រសើរជាងញ៉ាំច្រើនសម្រាប់តែអាហារ១ពេលឬ២ពេល ដើម្បីរក្សាការរំលាយអាហារឱ្យបានល្អប្រសើរ និងភាពធន់នៃរាងកាយ។
ជាតិទឹកក៏សំខាន់ផងដែរ! ការសិក្សាមួយពី Harvard Health Publishing ការខះជាតិទឹកអាចធ្វើឱ្យប៉ះពាល់ដល់មុខងាររាងកាយ និងផ្លូវចិត្ត ដែលជារឿងពីរដែលចាំបាច់សម្រាប់អ្នកប្រកួតនៅក្នុងកម្មវិធី កម្លាំងគោជល់ មិនអាចខ្វះបាន។
រង់ចាំមើលឈ្វេងយល់បន្ថែមអំពីរបបអាហារដែលជំរុញដល់ ផ្លូវចិត្ត និងរាងកាយ សម្រាប់អ្នកប្រកួតប្រជែង ពីកម្លាំងគោជល់ Red Bull Power ។
កម្លាំងគោជល់ Red Bull Power នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ!
រង់ចាំតាមដានព័ត៌មានថ្មីៗនៅលើបណ្ដាញសង្គមរបស់ កម្មវិធី កម្លាំងគោជល់ Red Bull Power រួមមាន៖
Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8