×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

«សមរភូមិសំណើច» គ្រូបង្វឹកវិលមុខហើយ មិនឱ្យកូនក្រុមលេង ព្រោះជឿជាក់លើអ្នកក្រៅ!

ពីកម្មវិធី «សមរភូមិសំណើច» ដែលឧបត្ថម្ភផ្ដាច់មុខដោយ ភេសជ្ជៈប៉ូវកម្លាំង WURKZ និងទឹកពិសាកម្ពុជា នៅក្នុងសប្ដាហ៍នេះ ជម្លោះរវាងគ្រូបង្វឹកនិងកូនក្រុមបានផ្ទុះឡើងសាជាថ្មី ព្រោះតែកីឡាករមួយចំនួនមិនពេញចិត្តនឹងគ្រូបង្វឹកជីងចក់ ដែលមិនបានដាក់ឱ្យចូលលេង តែបែរជាឱ្យកីឡាករថ្មីមកលេងជំនួសទៅវិញ!

ចំណែកបញ្ហានៅក្នុងផ្ទះបាយក៏មិនផ្ទុះឡើងដែរ ព្រោះតែមេចុងភៅប្តីកំហូច នាយក្រូច របស់ស្រីតុ លួចទាក់ទងស្រី ត្រូវប្រពន្ធចាប់បានលេងឆាតជាមួយគ្នា បណ្ដាលឱ្យបងប្អូនសាច់ញាតិត្រូវវិលមុខមិនស្ទើរ ដើម្បីជួយសម្រួលស្ថានការណ៍កុំឱ្យកាន់តែឈ្លោះគ្នាខ្លាំងឡើង។

លឺថាសប្ដាហ៍នេះ ក្រុមផ្ការីកគ្រប់រដូវចេញលេងម្ដងទៀតហើយ ដោយលេងមិត្តភាពជាមួយក្រុមដែលមិនធ្លាប់ស្គាល់ តើគេលេងមិត្តភាពក្នុងគោលបំណងអ្វី? តើក្រុមរបស់ប្រធានក្រុមពាក់មី អាចស្ដារមុខមាត់ដណ្ដើមជ័យជម្នះពីគូប្រកួតបានដែរឬទេ ឬក៏បន្តចាញ់ដូចកាលពីលើកមុនទៀត?

ទាំងអស់នេះ នឹងត្រូវបង្ហាញនៅក្នុងកម្មវិធី «សមរភូមិសំណើច» សប្ដាហ៍ទី២១ ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ព្រមទាំងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក CTN TV ផេក WURKZ និងផេក CAMBODIA WATER នាថ្ងៃទី២៥ ខែមេសា វេលាម៉ោង ៧ យប់តទៅ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង