Fan Fan របស់កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia កាន់តែអន្ទះសាថែមមួយកម្រិតទៀត ជាមួយនឹងការផុសរូបថតដែលបង្ហាញពីទិដ្ឋភាពនៅក្នុងផ្ទះបាយដ៏ប្រណីតរបស់ MasterChef ពីសំណាក់ Judge Jessica នាពេលថ្មីៗនេះ។
ជាមួយនឹងខោខូវប៊យ អាវស និងក្រងសក់ យ៉ាងសាមញ្ញ, Fan Fan បានសរសើរមិនដាច់ពីមាត់ឡើយចំពោះភាពទាក់ទាញរបស់គណៈកម្មការ Jessica និងសកម្មភាពថ្មីៗនៅក្នុងផ្ទះបាយរបស់កម្មវិធី MasterChef Cambodia ។
កម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ។ រដូវកាលថ្មីនេះ នឹងកាន់តែអស្ចារ្យ រំភើប និងជក់ចិត្ត សម្រាប់ទស្សនិកជន ដែលកំពុងរង់ចាំយ៉ាងអន្ទះសាចំពោះការប្រកាសជាផ្លូវការនូវថ្ងៃចាក់ផ្សាយរដូវកាលទី៤ នៅលើហ្វេសប៊ុកផ្លូវការរបស់ MasterChef Cambodia ៕