×

រំឭកភាពខ្លាំងរបស់ លីនណា ក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ លើវិញ្ញាសាមួយនេះ

ក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ បេក្ខនារី ប៊ុន លីនណា ជាបេក្ខនារីដែលឈ្នះលើវិញ្ញាសាប្រអប់អាថ៌កំបាំងច្រើនដងជាងគេនៅក្នុងផ្ទះបាយមួយនេះ។

វិញ្ញាសានេះ មិនត្រឹមតែតេស្តពីការចម្អិនរបស់បេក្ខជនប្រកួតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតេស្តពីភាពច្នៃប្រឌិត និងការគិតពីរសជាតិ ដើម្បីចម្អិនពីគ្រឿងផ្សំដែលទទួលបានភ្លាមៗដែលមាននៅក្នុងប្រអប់អាថ៌កំបាំង។

លីនណា បានទទួលចំណាត់ថ្នាក់ Top 3 ចំនួន ៦ ដង ក្នុងនោះទទួលបាន Top 1 ចំនួន ៣ ដង សម្រាប់វិញ្ញាសាប្រអប់អាថ៌កំបាំងដែលជាវិញ្ញាសាដែលតែងតែកើតមានជាញឹកញាប់។

តើនៅក្នុងរដូវកាលថ្មី នៃកម្មវិធី MasterChef Cambodia បេក្ខជនឬបេក្ខនារីរូបណា ដែលអាចស្នងតំណែងរបស់ លីនណា បាន?

កម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង