
កម្មវិធី MasterChef Cambodia រដូវកាលទី៣ បានចាប់ផ្ដើមជាមួយបេក្ខជនចំនួន ៦០ នាក់ នៅផ្ទះបាយ MasterChef Cambodia ដើម្បីប្រកួតលើវិញ្ញាសាចំនួន ៣ មានវិញ្ញាសាបកខ្ទឹមស វិញ្ញាសាពន្លះត្រីឆ្ពង់ និងវិញ្ញាសាយកសាច់ត្រីឆ្ពង់ជាគ្រឿងផ្សំគោលចម្អិនជាម្ហូបមួយចាន ដោយបេក្ខជនដែលឈ្នះលើវិញ្ញាសាទាំង៣ នឹងទទួលយក អៀមស ពីគណៈកម្មការដែលមាន Judge Nara, Judge Jessica និង Judge Meng Hy ចាំផ្ដល់ការវិនិច្ឆ័យយ៉ាងម៉ត់ចត់។ ក្នុងចំណោមបេក្ខជនទាំង ៦០ នាក់ បេក្ខជន ហាយ ហ្សង់ ដែលមានអាយុ ២៩ឆ្នាំ បានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន។
បេក្ខជនដែលជាបុគ្គលិកក្រុមហ៊ុនមួយមកពីរាជធានីភ្នំពេញរូបនេះ គឺជាអ្នកដែលចាញ់ក្លិនត្រីខ្លាំង បានជម្នះនូវឧបសគ្គធំៗនៅក្នុងវិញ្ញាសាពន្លះត្រីឆ្ពង់ និងវិញ្ញាសាយកសាច់ត្រីឆ្ពង់ដែលពន្លះរួច ធ្វើជាគ្រឿងផ្សំគោលដើម្បីចម្អិនជាម្ហូបជាមួយគ្រឿងផ្សំដទៃទៀតដែលផ្ដល់ជូន។ ទោះយ៉ាងណាក្ដី លោក ហ្សង់ នៅតែអាចបង្កើតបាននូវមុខម្ហូបមួយចានដោយជោគជ័យ គឺម្ហូប ត្រីឆ្ពង់បំពងដំឡូងបារាំង ជាមួយទំពាំងបារាំង ប៉េងបោះ ក្រូចឆ្មារ។
ទីបំផុត លោក ហ្សង់ ទទួលបាន Yes ពីរ ពីគណៈកម្មការទាំង៣រូប ដែលមានលក្ខណៈគ្រប់គ្រាប់ដើម្បីទទួលបានអៀមស សម្រាប់បន្តទៅកាន់វគ្គបន្ទាប់។
នៅរដូវកាលទី៤ MasterChef Cambodia ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងកាន់តែប្លែកជាងរដូវកាលមុនៗ ដូច្នេះ សូមរង់ចាំតាមដាននៅលើកញ្ចក់ទូរទស្សន៍ CTN នាពេលឆាប់ៗខាងមុខនេះ។