×

បកខ្ទឹមស ជាវិញ្ញាសាដំបូងក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ចុះរដូវកាលទី៤ នឹងមានវិញ្ញាសាអ្វី?

ទស្សនិកជនភាគច្រើនច្បាស់ជាងដឹងហើយថា វិញ្ញាសាដំបូងបង្អស់របស់កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ គឺបកខ្ទឹមស។

ខ្ទឹមស មិនត្រឹមតែជាគ្រឿងទេសដែលមិនអាចខ្វះបាន និងក្នុងផ្ទះបាយប៉ុណ្ណោះទេ ប៉ុន្តែវា ក៏មានគុណប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់យើងផងដែរ។ ខ្ទឹមស មានផ្ទុកទៅដោយវីតាមីនល្អៗ ដូចជាម៉ង់ហ្គាណែស (Manganese) សេលេញ៉ូម (Selenium) វីតាមីនC វីតាមីន B6 និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដទៃទៀត ដែលជួយធ្វើឱ្យរាងកាយរបស់យើងម៉ាំមួន ចៀសឆ្ងាយពីជំងឺផ្សេងៗ។

អត្ថប្រយោជន៍របស់ខ្ទឹមស មានដូចជា ជួយឱ្យសម្ពាធឈាមកាន់តែប្រសើរ កាត់បន្ថយហានិភ័យនៃជំងឺបេះដូង បន្ថយកូលេស្ដេរ៉ូល ព្យាបាលជំងឺផ្ដាសាយនិងគ្រុនក្ដៅ ធ្វើឱ្យឆ្អឹងរឹងមាំ និងជំនួយដល់ការចងចាំបានល្អ។

តើរដូវកាលទី៤ MasterChef Cambodia ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងផ្ដល់វិញ្ញាសាដំបូងបំផុតអ្វីសម្រាប់បេក្ខជនរបស់ខ្លួនប្រកួតប្រជែង? កុំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង