នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ បេក្ខជនចំនួន ៩ រូប បានប្រកួតចម្អិនត្រីឆ្ពង់។ ក្នុងចំណោមម្ហូបទាំង៩ចាន ដែលបង្កើតចេញពីការចម្អិនយ៉ាងផ្ចិតផ្ចង់របស់បេក្ខជន មានតែម្ហូប ៥ ចានប៉ុណ្ណោះ ដែលទទួលបានអៀម ស ក្នុងនោះម្ហូប១ចានរបស់ ញ៉រីម មកពីខេត្តកំពង់ស្ពឺ មានភាពលេចធ្លោជាងគេ ដែលធ្វើឱ្យ Judge Nara, Judge Jessica និង Judge Meng Hy ផ្ដល់ YES ដល់ទៅ ៣ និងធ្វើឱ្យទទួលបានអៀមស ផងដែរ។
ម្ហូប១ចាននោះ មានឈ្មោះថា ត្រីឆ្ពង់បំពងម្សៅ កម្ទេចនំបុ័ងស្រួយ ជាមួយទឹកជ្រលក់គ្រីម រ៉ូសម៉ារី និងម្រេច ។ ម្ហូបរបស់លោក ញ៉ រីម បានទទួលការសរសើរយ៉ាងខ្លាំងពី Judge ទាំង ៣ ពិសេស Judge Meng Hy បានភ្លក់ច្រើនជាងគេ មុននឹងផ្ដល់ការវិនិច្ឆ័យ។
រង់ចាំស្វែងរកម្ហូបដែលធ្វើបានល្អជាងគេនៅក្នុងរដូវកាលទី៤ ខាងមុខនេះ នៅក្នុងផ្ទះបាយ MasterChef Cambodia ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នៅលើកញ្ចក់ទូរទស្សន៍ CTN នាពេលឆាប់ៗខាងមុខនេះ៕