×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

ស្ពៃបូកគោ បានជម្រុះបេក្ខជន MasterChef Cambodia រដូវកាលទី៣ ចំនួន ៧នាក់ចាកចេញពីកម្មវិធីភ្លាមៗ

នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ គណៈកម្មការទាំង៣រូប បានតម្រូវឱ្យបេក្ខជន-បេក្ខនារី ទាំង៣២នាក់ ធ្វើការបង្ហាញនូវជំនាញកាំបិតរបស់ពួកគេ ដើម្បីចិតស្ពៃបូកគោឱ្យបានស្អាតតាមការបង្ហាញពី Judge Nara ។

គ្រាន់តែឃើញការបង្ហាញនូវស្ពៃបូកគោភ្លាម បេក្ខជនទាំងអស់ហាក់មានការសប្បាយចិត្ត ព្រោះគិតថាជាវិញ្ញាសាដែលងាយស្រួល ប៉ុន្តែមិនដូចការគិតនោះទេ បេក្ខជនបេក្ខនារី រហូតដល់ទៅ ៧ នាក់ ត្រូវបានជម្រុះចេញពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ ភ្លាមៗ បន្ទាប់ពីគណៈកម្មការទាំង៣ រួមមាន Judge Nara, Judge Jessica និង Judge Menh Hy បានដើរត្រួតពិនិត្យ សរសៃស្ពៃបូកគោដែលបេក្ខជននីមួយៗបានចិតរួចរាល់។

តើនៅក្នុងរដូវកាលថ្មី MasterChef Cambodia នឹងមានវិញ្ញាសាប្លែកៗអ្វីខ្លះសម្រាប់បេក្ខជនរបស់ខ្លួន? កុំភ្លេចតាមដាននៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង