×

រំឭកឡើងវិញ៖ កម្មវិធី MasterChef Cambodia រដូវកាលទី៣ជីកកកាយនូវឧបករណ៍បុរាណខ្មែរសម្រាប់ចម្អិន

កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នៅលើកញ្ចក់ទូរទស្សន៍ CTN បានធ្វើការជីកកកាយនូវឧបករណ៍បុរាណខ្មែរចំនួន ២ ប្រភេទ ដើម្បីយកមកបង្ហាញដល់ទស្សនិកជន ពិសេសក្មេងៗជំនាន់ក្រោយឱ្យបានស្គាល់។

ឧបករណ៍ទាំងពីរប្រភេទ ដែលប្រជាជនខ្មែរប្រើប្រាស់តាំងពីបុរាណកាលរហូតដល់បច្ចុប្បន្នកាលនោះគឺ ឆ្នាំងស្ពាន់ និង ចង្ក្រាន្តមុំបី ត្រូវបានប្រើប្រាស់សម្រាប់ការចម្អិនម្ហូបនៅក្នុងវិញ្ញាសាមួយ កាលពីសប្ដាហ៍ទី២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣។

កម្មវិធី MasterChef Cambodia រដូវកាលទី៣ មិនត្រឹមតែបង្ហាញនូវឧបករណ៍បុរាណខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមលើកស្ទួយម្ហូបខ្មែរផងដែរ។

តើម្ហូបខ្មែរ និងឧបករណ៍បុរាណខ្មែរ អ្វីខ្លះទៀត ដែលនឹងត្រូវបង្ហាញនៅក្នុងផ្ទះបាយដ៏ប្រណីតរបស់កម្មវិធីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN នាពេលឆាប់ៗខាងមុខនេះ?

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង