
ម៉ាលីន អតីទបេក្ខនារីរបស់កម្មវិធី MasterChef Cambodia រដូវកាលទី ៣ ថ្មីៗនេះបានចែករំលែកពីរូបមន្ត សម្លប្រហើរទំពាំងបែបម៉ូឌឺន ដែលជាមុខម្ហូបដែលធានាបានជ័យជម្នះរបស់នាងក្នុងការប្រកួតប្រជែង ក្នុងសប្ដាហ៍ទី១៣ បើទោះបីជាទទួលបានគ្រឿងផ្សំដែលពិបាកបំផុតពីដៃគូប្រកួតប្រជែងក៏ដោយ។
នៅលើបណ្តាញសង្គមហ្វេសប៊ុក ម៉ាលីន បានសង្កត់ធ្ងន់ថា ចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរយើងទាំងអស់គ្នា។ វគ្គនេះ ម៉ាលីន បានបង្ហាញពីការសម្របខ្លួនដ៏ឈ្លាសវៃទោះនៅក្រោមសម្ពាធ ភាពប៉ិនប្រសប់ក្នុងការច្នៃប្រឌិត និងការរក្សានូវម្ហូបប្រពៃណីខ្មែរ ដែលបន្សល់ទុកពីបុព្វបុរស។

ម៉ាលីន នៅតែបន្តជំរុញទឹកចិត្តដល់ខ្មែរគ្រប់រូបបន្តរក្សានូវតម្លៃនៃម្ហូបប្រពៃណី ដែលមិនអាចកាត់ថ្លៃបានរបស់ដូនតាខ្មែរយើង បន្ទាប់ពីខ្លួនបានក្លាយជាបេក្ខនារី Top 3 របស់ MasterChef Cambodia កាលពីរដូវកាលមុន។

នៅក្នុងសប្ដាហ៍ដ៏តានតឹងក្នុងការប្រកួតនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ម៉ាលីន បានក្លាយជាបេក្ខនារីដ៏លេចធ្លោមួយរូបក្នុងអំឡុងការចម្អិនម្ហូបច្នៃប្រឌិត ទោះបីជាត្រូវរងសម្ពាធយ៉ាងខ្លាំងពីសំណាក់ រស្មី ដែលជាអ្នកជ្រើសរើសគ្រឿងផ្សំគោលសម្រាប់ខ្លួន។
ទោះបីជាត្រូវរស្មីប្តូរទីតាំងពេលកំពុងចម្អិនទើបតែបាន១៥នាទីក៏ដោយ ក៏ ម៉ាលីន បង្ហាញពីការផ្ចង់អារម្មណ៍ និងភាពបត់បែនភ្លាមៗ ដើម្បីចម្អិនមុខម្ហូបដ៏ល្អបំផុតមួយនៃការប្រកួតប្រជែងនេះ។ ជាលទ្ធផល ម្ហូបរបស់ម៉ាលីន បានឈ្នះនៅក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត។
រឿងរ៉ាវដ៏អស្ចារ្យទាំងនេះ នឹងនៅតែបន្តកើតមាននៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕
