
កញ្ញា ប៊ុន លីនណា អតីតបេក្ខនារីរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ បានបង្ហាញពីចំណុចល្អពីវិញ្ញាសាអៀមខ្មៅ ដែលជាវិញ្ញាសារងសម្ពាធ និងបញ្ហាប្រឈមនឹងការជម្រុះចេញពីកម្មវិធីផងដែរ។
លីនណា បានឱ្យដឹងថា៖ “អៀមខ្មៅ បង្រៀនអោយយើងកាន់តែរឹងមាំ
អៀមខ្មៅ ធ្វើអោយយើងអាចចម្អិននឹងស្គាល់ម្ហូបបានច្រើនជាងគេ
អៀមខ្មៅ ធ្វើអោយយើងសាំនឹងភាពភយ័ខ្លាច
អៀមខ្មៅ ធ្វើអោយយើងកាន់តែខ្លាំង ព្រោះប្រកួតកាន់តែច្រើនដងកាន់តែស្គាល់ពីម្ហូបច្បាស់
អៀមខ្មៅ ធ្វើអោយដឹងពីសមត្ថភាពបុគ្គលម្នាក់ៗ
អៀមខ្មៅ ធ្វើអោយយើងស្គាល់ពីមនុស្សជុំវិញខ្លួនកាន់តែច្បាស់”។
គួររំឭកដែរថា លីនណា គឺជាបេក្ខនារី Top 4 នៃផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។
តើអៀមខ្មៅ នឹងធ្លាក់លើបេក្ខជនឬបេក្ខនារីណាខ្លះ នារដូវកាលទី៤ ខាងមុខនេះ? កុំភ្លេចរង់ចាំទស្សនានៅកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕