
ថ្មីៗនេះ គណៈកម្មការនៃកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia, Judge Jessica បានបង្ហាញពីសមិទ្ធផលដ៏ធំក្នុងឆាកជីវិត ដែលគាត់បានប៉ុនប៉ងតាំងពីកុមារភាពមកម្ល៉េះ។
Judge បានបង្ហោះនៅលើហ្វេសប៊ុកអមជាមួយសកម្មភាពក្រៅឆាកនៅក្នុងផ្ទះបាយ MasterChef Cambodia បែបនេះថា៖ “ខ្ញុំពីមុន ច្បាស់ជាមានមោទកភាពចំពោះខ្លួនឯងសព្វថ្ងៃ។ ខ្ញុំបានខិតខំកសាងជីវិតដែលខ្ញុំធ្លាប់ស្រមៃ ប៉ុន្តែខ្ញុំភ្លេចគិតថាខ្ញុំបានសម្រេចនូវក្តីសុបិនជាច្រើនកាលពីកុមារភាពរបស់ខ្ញុំរួចហើយ”។
ការបង្ហាញរបស់ Judge Jessica ជាការលើកទឹកចិត្តសម្រាប់អ្នកគ្រប់គ្នាដែលកំពុងដេញតាមក្ដីស្រមៃរបស់ពួកគេ ដោយត្រូវខិតខំអភិវឌ្ឍខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្ដែងជោគជ័យរបស់ Judge Jessica បានកើតចេញពីការតស៊ូព្យាយាម ពីម្ចាស់អាជីវកម្មម្នាក់ក្លាយជាគណៈកម្មការរបស់កម្មវិធីលំដាប់ថ្នាក់ពិភពលោក ដែលមានអ្នកទស្សនារាប់រយលានដងទាំងក្នុងនិងក្រៅប្រទេស។
រង់ចាំទស្សនាសកម្មភាពរបស់ Judge នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕