×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

«សមរភូមិសំណើច» សប្ដាហ៍នេះ ពូសន្តិសុខទន់ចិត្តដោយសារការបញ្ចុះបញ្ចូលរបស់ប្រធានក្រុមផ្ការីក ធ្វើឱ្យបងប្អូនអន់ចិត្តមិនស្ទើរ

សប្ដាហ៍នេះ ជម្លោះនឹងត្រូវបានដោះស្រាយហើយ! ពូសន្តិសុខ និងប្រធានក្រុមពែកមី នឹងយកបញ្ហាពីមុនទុកមួយឡែក ដើម្បីចូលតុពិភាក្សារឿងក្នុងចិត្ត ដែលកប់ទុកជាយូរមកហើយ។ ទស្សនិកជនរបស់កម្មវិធី «សមរភូមិសំណើច» ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ ភេសជ្ជៈប៉ូវកម្លាំង WURKZ និងទឹកពិសាកម្ពុជា នឹងបានដឹងថាតើនាយពាក់មី ប្រើប្រាស់មនោគមបែបណាទើបអាចបញ្ចុះបញ្ចូល នាយគ្រឿន ដែលជាសន្តិសុខ ឱ្យស្ដាប់ហេតុផលបាន។

ក្រោយជម្លោះ និងការឌឺដងគ្នារាប់មិនអស់ ទីបំផុតដំណោះស្រាយរវាងពូសន្តិសុខ និងប្រធានក្រុម នឹងធ្វើឱ្យបញ្ហាក្នុងក្រុមផ្ការីកគ្រប់រដូវបានធូរស្រាលមួយកម្រិត។ ការផ្សះផ្សាគ្នាជារឿងល្អមួយសម្រាប់ក្រុម ប៉ុន្តែលោកគ្រូជីងចក់ ក៏ត្រៀមដាក់វិន័យថ្មីសម្រាប់សមាជិកក្រុមទាំងអស់ បន្ទាប់ពីក្រុមបានប្រកួតចាញ់គេជាបន្តបន្ទាប់។

ចំណែកពូមីងដែលជាចុងភៅរបស់ក្រុមផ្ការីកគ្រប់រដូវ នឹងត្រូវបានពូសន្តិសុខ នាំមកមើលស្ថានភាពនៃការហ្វឹកហាត់របស់កីឡាករដោយផ្ទាល់ភ្នែក ដើម្បីកុំឱ្យបន្តកិបកេងលើម្ហូបអាហាររបស់កីឡាករទៀត និងឱ្យដឹងថាកីឡាករហត់នឿយប៉ុណ្ណាព្រោះចង់ឱ្យក្លិបជោគជ័យ។

តើដំណោះស្រាយនឹងទៅជាយ៉ាងណា? រង់ចាំទស្សនាកម្មវិធី «សមរភូមិសំណើច» សប្ដាហ៍ទី២២ ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ព្រមទាំងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក CTN TV ផេក WURKZ និងផេក CAMBODIA WATER នាថ្ងៃទី២ ខែឧសភា វេលាម៉ោង ៧ យប់តទៅ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង