×

វិញ្ញាសាប្រអប់អាថ៌កំបាំង ត្រៀមតេស្តសមត្ថភាពរបស់បេក្ខជន MasterChef Cambodia រដូវកាលទី៤

វិញ្ញាសាប្រអប់អាថ៌កំបាំង នៅក្នុងកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia គឺជាការធ្វើតេស្តភាពស្ទាត់ជំនាញផ្នែកចម្អិន ដែលបង្រៀនដល់បេក្ខជននូវជំនាញដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាន។

ជាមួយនឹងការផ្ដល់ជូននូវគ្រឿងផ្សំដ៏គួរឱ្យភ្ញាក់ផ្អើល វិញ្ញាសាប្រអប់អាថ៌កំបាំង បង្ខំឱ្យបេក្ខភាពទាំងអស់ចេះសម្របខ្លួនក្រោមសម្ពាធ មានភាពច្នៃប្រឌិត និងអនុវត្តបច្ចេកទេសដែលគ្មានការត្រៀមខ្លួនទុកជាមុន។ បេក្ខភាពទាំងអស់ បានបង្ហាញនូវការច្នៃប្រឌិតជាមួយនឹងភាពជាក់លាក់ ដោយបំប្លែងគ្រឿងផ្សំក្នុងប្រអប់អាថ៌កំបាំង ទៅជាម្ហូបដែលសក្តិសមជាមួយភោជនីយដ្ឋាន ជាមួយនូវជំនាញកាំបិត គ្រប់គ្រងពេលវេលា និងរសជាតិ។

វិញ្ញាសាប្រអប់អាថ៌កំបាំង ក៏បង្កើតភាពធន់ផ្នែកអារម្មណ៍ផងដែរ ព្រោះពួកគេត្រូវតែរៀនសូត្រពីកំហុសរបស់ខ្លួនឯង។ អ្វីដែលសំខាន់ទៀតនោះគឺ វិញ្ញាសាប្រអប់អាថ៌កំបាំង បង្រៀនឱ្យគិតលឿន និងប្រើអ្វីដែលពួកគេមាន។ សូម្បីតែកំហុសក៏ក្លាយជាមេរៀនដែរ។ ជំនាញទាំងនេះ មិនត្រឹមតែបង្កើតអ្នកឈ្នះរបស់កម្មវិធី MasterChef ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវចុងភៅដ៏ប៉ិនប្រសព្វម្នាក់ថែមទៀតផងដែរ។

តើនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងមានវិញ្ញាសាប្រអប់អាថ៌កំបាំងប៉ុន្មានដង ដែលបេក្ខជនទាំងអស់ត្រូវប្រឈមមុខនៅក្នុងផ្ទះបាយដ៏អស្ចារ្យមួយនេះ? រង់ចាំតានដានទាំងអស់គ្នា នៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង