×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

កម្លាំងគោជល់៖ ការសម្រាកគឺសំខាន់សម្រាប់សាច់ដុំ ក្នុងចន្លោះពេលនេះតើអ្នកគួរបរិភោគអ្វីខ្លះ?

ការសម្រាក គឺមានសារៈសំខាន់ដូចគ្នានឹងការហាត់ប្រាណរាងកាយដែរ សម្រាប់បេក្ខជនដែលត្រៀមចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីកម្លាំងគោជល់ Red Bull Power ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull ។ នៅក្នុងពេលដែលរាងកាយកំពុងសម្រាក ការជ្រើសរើសអាហារដែលត្រឹមត្រូវអាចពន្លឿននូវការជួសជុលសាច់ដុំ និងប្រឆាំងនឹងភាពអស់កម្លាំងបានយ៉ាងមានប្រសិទ្ធភាព។

អ្នកជំនាញអាហារូបត្ថម្ភនៃ Harvard Health បានណែនាំអាហារដែលសម្បូរប្រូតេអ៊ីន ដូចជាត្រី និងស៊ុត ដើម្បីអាចជួយដល់ការជួសជុលសរសៃសាច់ដុំបន្ទាប់ពីការហាត់ប្រាណដែលប្រើប្រាស់កម្លាំងខ្លាំង។ ត្រី ផ្តល់អាស៊ីតខ្លាញ់អូមេហ្គា 3 ដែលកាត់បន្ថយការរលាក ខណៈស៊ុត ផ្តល់នូវអាស៊ីតអាមីណូសំខាន់ៗសម្រាប់ការជួសជុលសាច់ដុំលឿនជាងមុន។

យោងតាមសារព័ត៌មាន Medical News Today បានឱ្យដឹងថា សណ្តែកខៀវ (Mung beans) សម្បូរទៅដោយប្រូតេអ៊ីនរុក្ខជាតិ សារធាតុប្រឆាំងអុកស៊ីតកម្ម និងម៉ាញេស្យូម ដែលល្អសម្រាប់កាត់បន្ថយការឈឺចាប់ និងគាំទ្រដល់ការស្តារថាមពលឡើងវិញ។ ខ្ទិះដូង សម្បូរទៅដោយអេឡិចត្រូលីត និងខ្លាញ់ល្អ ជួយធ្វើឱ្យរាងកាយមានជាតិទឹក និងធ្វើឱ្យរាងកាយមានភាពរឹងមាំក្រោយលំហាត់ប្រាណ។

ដូច្នេះការទទួលទានប្រកបដោយភាពឈ្លាសវៃ ពិតជាមានសារៈសំខាន់សម្រាប់រាងកាយបន្ទាប់ពីការបញ្ចេញថាមពលក្រោយហាត់ប្រាណ ឬការប្រកួតប្រជែងដែលប្រើប្រាស់កម្លាំង ដូចជាកម្មវិធី កម្លាំងគោជល់ Red Bull Power ជាដើម។

តាមដានព័ត៌មានថ្មីៗនៅលើបណ្ដាញសង្គមរបស់ កម្មវិធី កម្លាំងគោជល់ Red Bull Power រួមមាន៖

Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង