×

MasterChef Cambodia៖ មាន់ខ្មៅជាប្រូតេអ៊ីន ដែលមានអត្ថប្រយោជន៍ដែលមិនធ្លាប់ដឹង

កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ បានជ្រើសរើសសាច់មាន់ខ្មៅ ដើម្បីឱ្យបេក្ខជនបេក្ខនារីទាំង ២៥ នាក់ ធ្វើការច្នៃប្រឌិតបង្កើតជាម្ហូបមួយចាន ជាមួយគ្រឿងផ្សំដទៃទៀត ក្នុងវិញ្ញាសាដំបូងបង្អស់ កាលពីសប្ដាហ៍ទី៣។

អត្ថប្រយោជន៍សុខភាពមួយចំនួនដែលបានមកពីសាច់មាន់ខ្មៅ មានដូចជា៖

ទី១. វាជួយដល់សុខភាពបេះដូង និងភាពស៊ាំធម្មជាតិ៖ សាច់មាន់ខ្មៅសម្បូរទៅដោយជាតិដែកB1 B2 B6 និង B12និងសារធាតុរ៉ែផ្សេងៗ សម្រាប់សុខភាពបេះដូង។ សារធាតុចិញ្ចឹមទាំងនេះ ការពារការកកឈាម និងកាត់បន្ថយហានិភ័យនៃបញ្ហាបេះដូង។ វីតាមីន B ក្នុងមាន់ខ្មៅ ធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារ និងផលិតថាមពលកោសិកាផងដែរ។

ទី២. វាជួយព្យាបាលជំងឺ៖ សាច់មាន់ខ្មៅសម្បូរទៅដោយសារធាតុចិញ្ចឹម ដូចជា Collagen proline និង lysine ដែលជាសារធាតុជួយឱ្យរាងកាយជាសះស្បើយក្រោយការវះកាត់ ឬរបួស។ បន្ថែមពីនេះ មាន់ខ្មៅសម្បូរទៅដោយវីតាមីន E ធ្វើឱ្យឈាមរត់បានល្អ ជួយដល់សុខភាពស្បែក និងការចិញ្ចឹមកោសិកា។

ទី៣. វាជាប្រភពនៃប្រូតេអ៊ីន៖ សាច់មាន់ខ្មៅ គឺជាប្រភពប្រូតេអ៊ីនដ៏ល្អ។ ការទទួលទានប្រូតេអ៊ីនគ្រប់គ្រាន់ ជំរុញការលូតលាស់សាច់ដុំ គ្រប់គ្រងជាតិស្ករក្នុងឈាម ទប់ស្កាត់ចំណង់អាហារ និងបង្កើនថាមពលទាំងមូល។

ទី៤. វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម៖ មាន់ខ្មៅសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជាសារធាតុសំខាន់សម្រាប់កាត់បន្ថយការរលាក ការពារភ្នែក ជំនួយការចងចាំ និងទប់ស្កាត់អុកស៊ីតកម្ម។

និងទី៥. វាសម្បូរទៅដោយខ្លាញ់ល្អ៖ ខ្លាញ់ក្នុងមាន់ខ្មៅជួយគ្រប់គ្រងមុខងារហ្សែន ការពារជំងឺបេះដូង ជំងឺរលាកសន្លាក់ និងការពារជំងឺមហារីក។

កម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង