×

ចាំទេ? បេក្ខភាពដែលក្មេងបំផុត ដឹកនាំក្រុមនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣

ដេត វណ្ណដូ និង ស៊ុយ នីតា ដែលមានវ័យ២០ឆ្នាំដូចគ្នា គឺបេក្ខភាពដែលក្មេងជាងគេ ដែលត្រូវបានទទួលសិទ្ធិធ្វើជាប្រធានក្រុមនៅក្នុងការប្រកួត MasterChef Cambodia រដូវកាលទី៣កន្លងទៅ។

វណ្ណដូ ដែលមានវ័យទើបតែ ២០ ឆ្នាំ ជានិស្សិតផ្នែករដ្ឋបាលសាធារណៈឆ្នាំទី៣ ចំណែក  នីតា ដែលជានិស្សិតផ្នែកទេសចរណ៍ មកពីរាជធានីភ្នំពេញ គឺជាបេក្ខជនវ័យក្មេងបំផុត។

អ្នកទាំងពីរសុទ្ធតែមានទេពកោសល្យរៀងៗខ្លួន ទើបក្លាយជាម្ចាស់អាវអៀមស នៅក្នុងផ្ទះបាយ​ MasterChef Cambodia រដូវកាលទី៣ ។

តើបេក្ខភាពរូបណា ដែលនឹងស្នងតំណែងបេក្ខភាពវ័យក្មេងជាងគេពី វណ្ណដូ និង នីតា នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverage ? រង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង