×

វិញ្ញាសាសម្ពាធដែលបេក្ខជន MasterChef Cambodia មិនចង់ឆ្លងកាត់ដោយសារហេតុផលទាំងនេះ

នៅក្នុងផ្ទះបាយដ៏ប្រណីតរបស់កម្មវិធី MasterChef Cambodia វិញ្ញាសាសម្ពាធ មានការខុសប្លែកពីវិញ្ញាសាដទៃទាំង តក្តាពេលវេលា គ្រឿងផ្សំសម្រាប់ការចម្អិន និងលក្ខន្តិកៈដែលកំណត់ដោយគណៈកម្មការ ធ្វើឱ្យបេក្ខជនស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង។

វិញ្ញាសាសម្ពាធនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ផ្តល់ពេលវេលាខ្លីជាងវិញ្ញាសាផ្សេងៗឱ្យច្នៃប្រឌិតមុខម្ហូបដ៏ស្មុគស្មាញ ឬត្រូវអនុវត្តឱ្យដូចតាមការបង្ហាញរបស់គណៈកម្មការម្នាក់នៅក្នុងចំណោមគណៈកម្មការទាំង៣។ ដូច្នេះ បេក្ខជននីមួយៗ ត្រូវគ្រប់គ្រងពេលវេលារបស់ពួកគេឱ្យមានប្រសិទ្ធភាពបំផុត។

ដូច្នេះ បេក្ខជននីមួយៗ ត្រូវធ្វើឱ្យបានរហ័ស ឬប្រើប្រាស់វិធីសាស្ត្រយ៉ាងណាច្នៃប្រឌិតឱ្យលឿនឱ្យបានម្ហូបតាមការចង់បានរបស់ Judge ឱ្យបានរសជាតិឆ្ងាញ់ អនាម័យ និងសោភ័ណភាព។ សម្រាប់អ្នកចាញ់ ប្រឈមនឹងការចាកចេញពីកម្មវិធីភ្លាមៗ ដោយពុំមានឱកាសដើម្បីឈានទៅកាន់សប្ដាហ៍បន្ទាប់បានឡើយ។

កម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង