×

MasterChef Cambodia ៖ អត្ថប្រយោជន៍សុខភាពរបស់ សាច់ទា

ទា ជាប្រភពអាហារផ្តល់នូវអត្ថប្រយោជន៍អាហារូបត្ថម្ភដ៏សម្បូរបែប។ វាអាចចម្អិនជាអាហារដ៏ឈ្ងុយឆ្ងាញ់ និងផ្តល់សុខភាពផងដែរ ដូច្នេះវាត្រូវបានប្រើប្រាស់ជាគ្រឿងផ្សំគោលនៅក្នុងផ្ទះបាយដ៏ប្រណីតរបស់កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣។

យោងតាមវេបសាយផ្លូវការរបស់រដ្ឋបាលដែនដីភាគពាយ័ព្យនៃប្រទេសកាណាដា gov.nt.ca បានឱ្យដឹងថា សាច់ទា គឺជាប្រភពដ៏ល្អនៃប្រូតេអ៊ីន ជាតិដែក និងខ្លាញ់អូមេហ្គា បី។ ប្រូតេអ៊ីនជួយកសាង និងជួសជុលសាច់ដុំ ស្បែក និងគ្រាប់ឈាម ខណៈជាតិដែកមានសារសំខាន់សម្រាប់លំហូរឈាមដែលមានសុខភាពល្អ និងការផលិតថាមពល ហើយខ្លាញ់អូមេហ្គាបី ជួយដល់សុខភាពបេះដូង។

ប្រភពបានបន្ថែមទៀតថា ស៊ុតទា ក៏ជាប្រភពថាមពលអាហារូបត្ថម្ភ ដែលសម្បូរទៅដោយវីតាមីន B ជាពិសេស riboflavin និង B12 ដែលមានសារសំខាន់សម្រាប់ការលូតលាស់ និងសុខភាពសក់ ស្បែក សរសៃប្រសាទ និងសាច់ដុំ។ ពួកវាក៏ផ្តល់ប្រូតេអ៊ីន ជាតិដែក វីតាមីន A និង folate ដែលធ្វើឱ្យពួកវាក្លាយជាការបន្ថែមដ៏មានតម្លៃចំពោះរបបអាហារណាមួយ។

ដើម្បីធានាបាននូវការទទួលទានប្រកបដោយសុវត្ថិភាព ប្រភពដដែលបានណែនាំឱ្យអនុវត្តបច្ចេកទេសទុកដាក់អាហារឱ្យបានត្រឹមត្រូវ រួមទាំងលាងដៃ និងឧបករណ៍ ចម្អិនសាច់ឱ្យបានហ្មត់ចត់ និងរក្សាទុកក្នុងធុងស្អាត។

ដូច្នេះអាហារឆ្ងាញ់ និងមានជីវជាតិ សូមពិចារណាលើសាច់ទាទៅក្នុងរបបអាហាររបស់អ្នក។ វាជាប្រភពអាហារបែបប្រពៃណីដែលផ្តល់នូវអត្ថប្រយោជន៍សុខភាពជាច្រើនសម្រាប់អ្នក និងគ្រួសាររបស់អ្នក។

កម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង