×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

ផលិតករដ៏ល្បីល្បាញរបស់ហូលីវូដ លោកម៉ារីអូ កាសារ (Mario Kassar) ទស្សនកិច្ចនៅ CBS ដើម្បីស្វែងយល់ពីឱកាសវិនិយោគលើវិស័យភាពយន្តនៅកម្ពុជា ព្រមទាំងជួបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីលើកស្ទួយភាពជាដៃគូភាពយន្តអន្តរជាតិ

ភ្នំពេញ, កម្ពុជា៖ នៅថ្ងៃពុធ ទី៣០ ខែមេសា លោកម៉ារីអូ កាសារ (Mario Kassar) ជាផលិតករហូលីវូដដ៏ល្បីល្បាញមួយរូបដែលនៅពីក្រោយខ្សែភាពយន្តល្បីៗមួយចំនួនក្នុងប្រវត្តិសាស្ត្រ រួមមាន Terminator 2: Judgement Day, Rambo, Total Recall និងរឿង Basic Instinct ជាដើមនោះ បានមកទស្សនកិច្ចនៅឯក្រុមហ៊ុន CBS ដើម្បីស្វែងរកឱកាសលើការវិនិយោគថ្មីៗក្នុងវិស័យភាពយន្ត និងទូរទស្សន៍ដែលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ។

លោកកាសារ ដែលភាពយន្តជាច្រើនក្រោមស្នាដៃរបស់លោក ទទួលបានការសាទរជាសកល និងរកប្រាក់ចំណូលបានរាប់ពាន់លានដុល្លារនោះ បានមកទស្សនា Camwood Studios របស់ក្រុមហ៊ុន CBS ដែលមានទីតាំងនៅរាជធានីភ្នំពេញ។ Camwood Studios ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២៣ បានក្លាយជាមជ្ឈមណ្ឌលស្នូលដ៏សំខាន់មួយសម្រាប់ផលិតកម្មក្នុងស្រុក និងក្រៅស្រុករួចហើយ ដោយជំរុញឱ្យកម្ពុជាកាន់តែលេចធ្លោនៅក្នុងវិស័យកម្សាន្តនៅតំបន់អាស៊ីអាគ្នេយ៍ ។

នៅក្នុងដំណើរទស្សនកិច្ចរបស់លោក លោកកាសារ (Kassar) លោកបានជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន CBS លោក David E. Ulmer ដើម្បីពិភាក្សាគ្នាអំពីសហផលិតភាពដ៏មានសក្តានុពល។ អ្នកទាំងពីរ នឹងពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រក្នុងការច្បិចយកបេតិកភណ្ឌវប្បធម៌ដ៏ល្អឯករបស់កម្ពុជា រួមទាំងទេសភាពចម្រុះបែប និងតម្លៃផលិតកម្មសមរម្យ ដើម្បីធ្វើជាអត្ថប្រយោជន៍ក្នុងការទាក់ទាញលើម្រោងភាពយន្តអន្តរជាតិ ។

អ្នកទាំងពីរក៏ទទួលបានការស្វាគមន៍ដោយឯកឧត្ដមនេត្រភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចសន្ទនាដ៏សំខាន់មួយដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រធ្វើឱ្យកម្ពុជា ក្លាយជាទីតាំងទាក់ទាញការវិនិយោគលើភាពយន្តអន្តរជាតិកាន់តែខ្លាំង ។

គួរជម្រាបថា កិច្ចពិភាក្សាខាងលើបានផ្ដោតលើគំនិតសម្រាប់ការផ្លាស់ប្ដូរវិធានការគោលនយោបាយ និងការលើកទឹកចិត្តក្នុងការទាក់ទាញផលិតករភាពយន្តបរទេសមកកាន់កម្ពុជា រួមមានដូចជាការបញ្ចុះតម្លៃពន្ធ, សម្រួលដល់ដំណើរការអនុញ្ញាត, និងបង្កើតកម្មវិធីបណ្ដុះបណ្ដាលទេពកោសល្យក្នុងស្រុក។ គំនិតផ្ដួចផ្ដើមទាំងនេះ អាចនាំឱ្យមានអត្ថប្រយោជន៍សំខាន់ៗផ្នែកសេដ្ឋកិច្ច រួមទាំងការបង្កើតឱកាសការងារ និងទទួលបានលទ្ធភាពក្នុងការទទួលស្គាល់កាន់តែទូលំទូលាយជាអន្តរជាតិសម្រាប់វិស័យឧស្សាហកម្មកម្សាន្តរបស់កម្ពុជា ។

ទន្ទឹមនឹងនោះ លោកកាសារ (Kassar) បានសម្ដែងនូវការសាទរចំពោះសក្ដានុពលដ៏អស្ចារ្យរបស់កម្ពុជា មិនត្រឹមតែសម្រស់ធម្មជាតិ និងប្រពៃណីដ៏សម្បូរបែបប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែថាមពលនិងមហិច្ចតារបស់ប្រជាជន។ លោកពិតជារំភើបចិត្តចំពោះឱកាសក្នុងការសហការនាពេលអនាគតនៅកម្ពុជា ។

ក្រុមហ៊ុន CBS ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ឈានមុខមួយ បានទទួលនូវការចាប់អារម្មណ៍ពីសំណាក់អន្តរជាតិរួចមកហើយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងភាពជោគជ័យលើប្រព័ន្ធឌីជីថល និងកម្មវិធីដ៏អស្ចារ្យផ្សេងៗទៀតជាដើម ជាពិសេស កម្មវិធីប្រកួតធ្វើម្ហូបដ៏ល្អឯក MasterChef Cambodia ដែលទទួលបានការជ្រើសរើសជាបេក្ខភាពប្រកួតប្រជែងពានរង្វាន់ International Emmy Awards នាពេលថ្មីៗនេះ បានជួយលើកមុខមាត់កេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ ជាពិសេសនៅក្នុងពិភពនៃប្រព័ន្ធផ្សព្វផ្សាយនិងកម្សាន្ត ។

ដំណើរទស្សនកិច្ចរបស់លោក ម៉ារីអូ កាសារ (Mario Kassar) នាពេលនេះ គឺជាពេលវេលាដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន CBS ក្នុងការជួយជំរុញនិងកសាងភាពជាដៃគូអន្តរជាតិ និងចូលរួមចំណែកលើកស្ទួយកម្ពុជាជាមជ្ឈមណ្ឌលប្រកួតប្រជែងសម្រាប់ផលិតកម្មភាពយន្ត និងទូរទស្សន៍ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង