×

លីនដា បង្ហាញពីវិធីធ្វើ ជើងជ្រូកបំពងស្រួយ ដែលជួយឱ្យគាត់ឈ្នះជាលើកដំបូងក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣

កាលពីរដូវកាលទី៣ នៃកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia អតីតបេក្ខនារី លីម លីនដា បានឈ្នះជាលើកដំបូងក្នុងការប្រកួតវិញ្ញាសាប្រអប់អាថ៌កំបាំង ជាមួយគ្រឿងផ្សំគោលជើងជ្រូក និងគ្រឿងផ្សំដទៃទៀត។

មុខម្ហូបដ៏លេចធ្លោរបស់លីនដា ដែលមានឈ្មោះថា ជើងជ្រូកមោះមុត ត្រូវបានចម្អិនយ៉ាងល្អិតល្អន់ បានទាក់ចិត្តរបស់គណៈកម្មការទាំងបីរូប រួមទាំងភ្ញៀវកិត្តិយសពិសេស នៅក្នុងសប្ដាហ៍ទី១១ ដែលបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងរសជាតិ និងភាពច្នៃប្រឌិតរបស់ម្ហូបមួយចាននេះ។

លទ្ធផលនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ លីនដា នៅក្នុងផ្ទះបាយដ៏ប្រណីតមួយនេះ ដែលធ្វើឱ្យគាត់មានអារម្មណ៍រំភើបរីករាយជាខ្លាំង។

តស់ទៅទស្សនាការចម្អិន ជើងជ្រូកបំពងស្រួយ (ជើងជ្រូកមោះមុត) របស់លីនដា ទាំងអស់គ្នា៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង