×

ម្ចាស់ជ័យលាភី MasterChef Cambodia រដូវកាលទី៣ បង្ហាញសៀវភៅដែលជួយឱ្យខ្លួនឈានទៅរកការឈ្នះពាន

លោក ឃួន សំអន ម្ចាស់ជ័យលាភីរដូវកាលទី៣នៃកម្មវិធី MasterChef Cambodia កាលពីពេលថ្មីៗនេះ បានលាតត្រដាងនូវសៀវភៅពិសេសដែលដើរតួយ៉ាងសំខាន់ក្នុងការជួយឱ្យរូបលោកឈានទៅរកការឈ្នះពានរង្វាន់របស់កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោកមួយនេះ។

សំអន បានបង្ហាញសៀវភៅមួយចំនួន ដែលទាក់ទងនឹងការចម្អិន និងការរៀបចំចានជាដើម។ ក្នុងចំណោមសៀវភៅទាំងនោះមានសៀវភៅដ៏ពិសេសមួយរបស់ Chef Nak ពោលគឺសៀវភៅម្ហូបខ្មែរ “សោយ” ដែលទទួលបានពានរង្វាន់អន្តរជាតិ ដែលជាមគ្គុទ្ទេសក៍ដ៏ល្បីចំពោះមុខម្ហូបបែបប្រពៃណីខ្មែរ។

សំអន បានឱ្យដឹងថាសៀវភៅទាំងនេះបានជួយពង្រឹងជំនាញ និងភាពច្នៃប្រឌិតរបស់គាត់អំឡុងការប្រកួតនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣។ នេះអាចជាកត្តាដែលធ្វើឱ្យសមត្ថភាពរបស់សំអន មានការអភិវឌ្ឍសមត្ថភាពជាលំដាប់ ក្នុងការប្រកួតក្នុងផ្ទះបាយ MasterChef ចាប់ពីសប្ដាហ៍ដំបូងរហូតក្លាយជាម្ចាស់ពានរង្វាន់ និងងារជាកំពូលចុងភៅឯក។

ដំណើរក្នុងផ្ទះបាយ MasterChef របស់សំអន បានបង្ហាញថា ការសិក្សារៀនសូត្រគឺពុំមានដែនកំណត់នោះទេ។

MasterChef Cambodia រដូវកាលទី៤ ដែលឧបត្ថម្ភផ្ដាចមុខដោយក្រុមហ៊ុន Khmer Beverages នឹងមកដល់នៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង