លើសពីការប្រកួតចម្អិនម្ហូប កម្មវិធី MasterChef Cambodia បានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ការថែរក្សានិងអភិរក្សាមុខម្ហូបខ្មែរដែលកូនខ្មែរជំនាន់ក្រោយពុំធ្លាប់ស្គាល់។ ការប្រកួតប្រជែងរបស់កម្មវិធី តែងតែរំលេចនូវមុខម្ហូបដែលគេពុំធ្លាប់ឮ ឬស្ទើរតែត្រូវបានបំភ្លេចចោល ដើម្បីគាស់កកាយឡើងមកវិញឱ្យក្មេងៗជំនាន់បានស្គាល់។
តាមរយៈការដាក់បញ្ចូលម្ហូបខ្មែរដែលស្ទើរតែបាត់បង់ និងវិធីក្នុងការចម្អិនបែបប្រពៃណី MasterChef Cambodia បានធ្វើឱ្យមានការចាប់អារម្មណ៍សាជាថ្មីចំពោះមរតកដែលបន្សល់ពីដូនតាខ្មែរ។ ជាក់ស្ដែងការប្រកួតក្នុងផ្ទះបាយ MasterChef Cambodia ជីកកកាយនូវឧបករណ៍ចម្អិន ក៏ដូចជាមុខម្ហូបតំបន់ ឬបុរាណផ្សេងៗ។
ម្ហូបខ្មែរ ដែលធ្លាប់បង្ហាញនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣៖ សម្លមរកត, នំគ្រក់, ខ្នប់ និង មាន់បុកអង្ក្រង ជាដើម។
ចំណែកឧបករណ៍ចម្អិនបុរាណ មានដូចជា៖ ឆ្នាំស្ពាន់ ចង្ក្រានមុំបី និងអំបែងចាក់នំគ្រក់ ជាដើម។
តើម្ហូបខ្មែរ និងឧបករណ៍បុរាណអ្វីខ្លះ ដែលនឹងអាចបង្ហាញនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤? កុំភ្លេចតាមដាននៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕