×

MasterChef Cambodia ៖ ពេលវេលាដ៏គួរឱ្យសោកស្ដាយបំផុតនៅក្នុងរដូវកាលទី៣

រំឭកពីរដូវកាលទី៣ នៃកម្មវិធីប្រកួតចម្អិនម្ហូប MasterChef Cambodia ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages មានពេលវេលាដ៏គួរឱ្យសោកស្ដាយជាច្រើន ដែលបានកើតឡើងអំឡុងការប្រកួត។ យ៉ាងណាក៏ដោយ មានពេលវេលាមួយដែលធ្វើឱ្យ Fan Fan មានការសោកស្ដាយខ្លាំងបំផុតនៅក្នុងរដូវកាលមុន។

ពេលវេលានោះ គឺជាពេលដែល បេក្ខនារី ប៊ុន លីនណា ត្រូវចាកចេញពីកម្មវិធី MasterChef Cambodia ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសារតែបញ្ហាសុខភាពដែលប៉ះពាល់ដល់ការប្រកួតរបស់គាត់ ពិបាកក្នុងការភ្លក់រសជាតិដោយសារតែលីនណាមានជំងឺផ្ដាសាយ។

ក្នុងរដូវកាលទី៣ បេក្ខនារីដែលមកពីរាជធានីភ្នំពេញ បានបង្ហាញពីការលូតលាស់សមត្ថភាពយ៉ាងឆាប់រហ័ស ចាប់ពីតាំងការប្រកួតដណ្ដើមអាវអៀមស ដល់វក្គ Top 5 ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

តស់ទៅទស្សនាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់លីនណា សាឡើងវិញ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង