×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

សមរភូមិសំណើច សប្ដាហ៍ទី២៣៖ ពូក្រូចប៉ះមីងតុ បែកផ្កាភ្លើងពេញផ្ទះបាយ តើអ្នកណាអាចពន្លត់ភ្លើងនេះបាន?

រឿងថ្មីទៀតហើយ! សប្តាហ៍នេះ សមរភូមិសំណើច នឹងបន្តពាំនាំយកនូវរឿងដ៏អស់សំណើចដោយសារភ្លើងប្រចណ្ឌ និងជម្លោះដ៏ក្តៅគគុកនៅក្នុងផ្ទះបាយ ដែលកើតឡើងរវាងប្ដីប្រពន្ធ ពូក្រូចនិងមីងតុ ដែលជាចុងភៅប្រចាំក្លិបផ្ការីកគ្រប់រដូវ។

នៅសុខៗ ស្រាប់តែ មីងតុ ទៅស្និតស្នាលជាមួយប្រុសសង្ហាដែលជាកីឡាករ រួចថែមទាំងថតវីដេអូ TikTok លេងជាមួយគ្នាទៀត ដែលបានបង្កជាភ្លើងប្រចណ្ឌ ធ្វើឱ្យ ពូក្រូច អន់ទ្រាំមិនបាន ឈ្លោះគ្នាមួយ​ប្រាវ។ ចំណែកមីងតុ ក៏មិនណយពន្លះពូក្រូចយ៉ាងចាស់ដៃ ហើយថែមទាំងជីកកកាយរឿងដែលពូក្រូចធ្លាប់លួចលេងឆាតជាមួយស្រីថែមទៀត។ សង្ស័យតែចង់សងសឹកពូក្រូចហើយមើលទៅ!

ចំណែកបញ្ហាជម្លោះបក្ខពួករវាងគ្រួសារគ្រូបង្វឹកនិងក្រុមកីឡាករវិញ ក៏ដោះស្រាយរួចរាល់ ដោយអ្នកអនាម័យនិងលោកគ្រូពេទ្យដែលជាបងប្អូនពូនិងមីងចុងភៅ ឃើញថាចាប់ផ្ដើមយកចិត្តទុកដាក់លើកីឡាករវិញហើយ។ ចំណែកគ្រូបង្វឹកវិញ សប្ដាហ៍នេះ មិនត្រឹមតែបង្វឹករាងកាយទេ ប៉ុន្តែថែមទាំងបង្ហាត់ខាងចិត្តសាស្រ្តទៀត។

តើនេះសញ្ញាល្អសម្រាប់ក្លិបផ្ការីក ឬក៏យ៉ាងណា? តើភ្លើងប្រចណ្ឌក្នុងគ្រួសារចុងភៅ នឹងត្រូវពន្លត់ដោយអ្នកណា? ទាំងអស់នេះ នឹងត្រូវបង្ហាញនៅក្នុងកម្មវិធី សមរភូមិសំណើច សប្ដាហ៍ទី២៣ ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ព្រមទាំងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក CTN TV ផេក WURKZ និងផេក CAMBODIA WATER នាថ្ងៃទី៩ ខែឧសភា វេលាម៉ោង ៧ យប់តទៅ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង