
កម្មវិធី MasterChef Cambodia រដូវកាលទី៣ បានចាក់ផ្សាយជាលើកដំបូង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ខណៈការចាក់ផ្សាយដំបូង នៃរដូវកាលទី៣ ទទួលបានអ្នកចូលទស្សនាផ្ទាល់ដល់ 30.1 K (ជាង ៣០០០០នាក់) នៅលើ Facebook ផ្លូវការរបស់កម្មវិធី MasterChef Cambodia បន្ទាប់ពី២៤ម៉ោងជិត ១លាននាក់ និងនៅលើទូរទស្សន៍រាប់លាននាក់ផ្សេងទៀត។
ការទន្ទឹងរង់ចាំរបស់ទស្សនិកជន CTN ពិតជាមិនខកបំណងឡើយ ជាមួយនឹងការរៀបចំឆាកថ្មីប្លែក និងបេក្ខជនដែលមានសមត្ថភាពខ្ពស់ បានធ្វើឱ្យរដូវកាលទី៣នៃកម្មវិធី MasterChef Cambodia ទទួលបានជោគជ័យមិនគួរឱ្យជឿ។
ចំពោះរដូវកាលថ្មី រដូវកាលទី៤ MasterChef Cambodia ក៏ត្រៀមនឹងប្រកាសថ្ងៃចាក់ផ្សាយជាផ្លូវការផងដែរ។ ដូច្នេះ កុំភ្លេចរង់ចាំតាមដាននៅលើហ្វេសប៊ុកផេកផ្លូវការរបស់ MasterChef Cambodia ទាំងអស់គ្នា!