
ថ្មីៗនេះ លីនដា អតីតបេក្ខនារី MasterChef Cambodia កំពុងធ្វើឱ្យ Fan Fan រំភើបចិត្តជាមួយនឹងការបង្ហោះនៅលើបណ្តាញសង្គមដោយសរសេរថា “ពិតជានឹកផ្ទះបាយ MasterChef “។ តើបេក្ខជនរដូវកាលទី៣ អាចនឹងត្រលប់មកវិញក្នុងរដូវកាលទី៤ នៃកម្មវិធី MasterChef Cambodia ដែរឬទេ?
មកទល់ពេលនេះ លីនដា នៅតែចែករំលែកនូវគន្លឹះនៃការចម្អិនមុខម្ហូបជាច្រើន នៅលើបណ្ដាញសង្គម ឈ្មោះ “Linda MasterChef3” ដែលទើបតែបង្កើតឡើង ដើម្បីផ្ដល់ជាចំណេះដឹងដ៏មានប្រយោជន៍សម្រាប់ Fan Fan ។ ទាំងអស់គ្នា អាចចូលទៅ Follow ផេករបស់ លីនដា ដែលជាអតីតបេក្ខនារី Top 2 ផ្ទះបាយ MasterChef ដើម្បីទទួលបានចំណេះដឹងថ្មីៗពីការចម្អិនមុខម្ហូបប្លែកៗជាច្រើន។
MasterChef Cambodia រដូវកាលទី៤ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕