×

នៅចាំបេក្ខជនម្នាក់នេះទេ? ទិដ្ឋភាពដ៏គួរឱ្យសោកស្ដាយមួយនៅក្នុងវគ្គដណ្ដើមអៀមស

បេក្ខជនម្នាក់ ដែលមានឈ្មោះថា លីម ប៉ហេង មកពីរាជធានីភ្នំពេញ គឺជាបេក្ខជនក្មេងបំផុតក្នុងចំណោមបេក្ខជនទាំង៦០នាក់នៅវគ្គដណ្ដើមអៀមស នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣
ដែលសុខចិត្តរង់ចាំរហូតដល់គ្រប់អាយុ ១៨ឆ្នាំ ដើម្បីដាក់ពាក្យចូលរួមប្រកួត ប៉ុន្តែមិនអាចឆ្លងទៅកាន់វគ្គបន្ទាប់បានឡើយ។ ការចាកចេញយ៉ាងឆាប់រហ័សរបស់ ប៉ហេង បានធ្វើឱ្យទស្សនិកជនមានការសោកស្ដាយជាខ្លាំង។

បេក្ខជនដដែល មិនអាចឆ្លងផុតវិញ្ញាសាដំបូងឡើយ ពោលគឺវិញ្ញាសាបកខ្ទឹមស។ ទោះជាយ៉ាងណា គណៈកម្មការទាំង៣រូប ដែលមាន Judge Nara, Judge Jessica និង Judge Meng Hy បានលើកទឹកចិត្តដល់ប្អូនប្រុស កុំឱ្យបាក់ទឹកចិត្ត និងព្យាយាមអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ព្រោះនៅតែមានឱកាសនៅពេលក្រោយៗទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង