×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

«សមរភូមិសំណើច» សប្ដាហ៍ទី២៤៖ ម្ហូបក៏គ្មាន លុយក៏គ្មាន ក្រុមផ្ការីកគ្រប់រដូវវីវរមែនទែនហើយ!

បន្ទាប់ពីស្រុះស្រួលគ្នាកាលពីសប្ដាហ៍មុន ពូមីងដែលជាចុងភៅរបស់ក្រុមផ្ការីកគ្រប់រដូវបានត្រូវរ៉ូគ្នាវិញយ៉ាងល្អូកល្អើន ប៉ុន្តែមិនបានប៉ុន្មានផងក៏មានរឿងថ្មីទៀត! នៅសប្តាហ៍ថ្មីនៃកម្មវិធី «សមរភូមិសំណើច» ដែលឧបតម្ថផ្ដាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង WURKZ និងទឹកពិសាកម្ពុជា ក្នុងផ្ទះបាយមិនឃើញមានម្ហូបនៅលើតុទាល់តែសោះ ធ្វើឱ្យក្រុមកីឡាករនាំគ្នាឆ្ងល់គ្រប់គ្នា!

តើពូមីងឈ្លោះគ្នាទៀតហើយមែនទេ? ងាកមកស្ថានភាពក្នុងក្លិបវិញ ក៏កាន់តែយ៉ាប់យ៉ឺនមួយកម្រិតទៀត ព្រោះក្រុមផ្ការីកលេងមិនដែលឈ្នះគេទាល់តែសោះ ធ្វើឱ្យអ្នកឧបត្ថម្ភមករករឿងម្ចាស់ក្លិបនិងគ្រូបង្វឹក ហើយថែមទាំងគំរាមផ្ដាច់លុយឧបត្ថម្ភ បើមិនជួយផ្សព្វផ្សាយម្ជូរទាន់ចិត្តរបស់ខ្លួន។ នោះវីវរមែនទែនហើយ!

ធ្លាប់តែកេងប្រវ័ញ្ចថវិការបស់ក្លិប ឥឡូវនេះក្រុមបុគ្គលិកកំហូចទាំងអស់ កំពុងរកវិធីធ្វើយ៉ាងណាកុំឱ្យក្លិបផ្ការីកត្រូវបិទទ្វារ ដោយសន្យានឹងគ្នាថាឈប់កេងប្រវ័ញ្ចលុយរបស់ក្លិបបន្តទៀត។ បើមិនអ៊ីចឹងទេ ច្បាស់ជាអស់ការងារធ្វើទាំងអស់គ្នាហើយ។

តើការសន្យារបស់កំពូលបុគ្គលិកទាំងអស់អាចជឿទុកចិត្តបានអត់មើលទៅ? ដូច្នេះមានតែរង់ចាំតាមដានកម្មវិធី «សមរភូមិសំណើច» សប្ដាហ៍ទី២៤ ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ព្រមទាំងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក CTN TV ផេក WURKZ និងផេក CAMBODIA WATER នាថ្ងៃទី១៦ ខែឧសភា វេលាម៉ោង ៧ យប់តទៅ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង