×

Chef លីនដា ប្រាប់ឱ្យ Fan Fan ត្រៀមទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ ក្នុងពេលឆាប់ៗខាងមុខនេះ

អ្នកគាំទ្ររបស់កម្មវិធី MasterChef Cambodia កាន់តែអន្ទះសាហើយ បន្ទាប់ពី អតីតបេក្ខនារីប្រចាំរដូវកាលទី៣ លីនដា បានបង្ហោះនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះឱ្យ Fan Fan របស់គាត់សំលៀងភ្នែកត្រៀមទស្សនារដូវកាលទី៤ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

ការចែករំលែករបស់ លីនដា ដែលជាបេក្ខនារី Top 2 នៅរដូវកាលទី៣ បានបង្ហាញថាការទន្ទឹងរង់ចាំសម្រាប់រដូវកាលទី៤ នៃកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages អាចនឹងចប់ក្នុងពេលឆាប់ៗនេះ។

ទោះបីជាមិនទាន់មានការប្រកាសពីកាលបរិច្ឆេទចាក់ផ្សាយជាផ្លូវការក៏ដោយ ក៏រដូវកាលថ្មីនេះ ធានាថា ផ្ទះបាយ MasterChef Cambodia នឹងកាន់តែក្ដៅ និងអស្ចារ្យជាងមុខ!

តាមដានព័ត៌មានថ្មីនៅលើហ្វេសប៊ុកផ្លូវការរបស់ MasterChef Cambodia ៖ https://www.facebook.com/MasterChefCambodiaCTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង