×

គណៈកម្មការ MasterChef Cambodia បង្ហាញសកម្មភាពថ្មីមួយ ខណៈកម្ដៅក្នុងផ្ទះបាយជិតចាប់ផ្ដើម

ការទន្ទឹងរង់ចាំរបស់ Fan Fan សម្រាប់កម្មវិធី MasterChef Cambodia រដូវកាលទី៤ ជិតដល់ទីបញ្ចប់ហើយ! ខណៈគណៈកម្មការទាំង៣រូប គឺ Judge Nara, Jessica និង Judge Meng Hy បានបង្ហាញរូបថតថ្មីមួយនៅលើ Facebook នាពេលថ្មីៗនេះ។

នៅក្នុងរូបថតនោះ អ្នកទាំងបីបានអុជធូបនិងមានសំណែន ជ្រូកខ្វៃ ផ្លែឈើស្រស់ និងទឹកពិសាកម្ពុជា និងស្រាបៀរកម្ពុជា Lite ដើម្បីសុំសេចក្ដីសុខ និងជោគជ័យក្នុងការដំណើរការផលិតកម្មវិធី MasterChef Cambodia ។

Judge Nara បានបង្ហោះថា “អរុណសួស្ដី សុំជោគជ័យគ្រប់កិច្ចការ និងគ្រប់ភារកិច្ច”។

រង់ចាំទស្សនា តើភ្លើងក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ នឹងឆេះខ្លាំងកម្រិតណា? តើបេក្ខភាពទាំងអស់ មកពីខេត្តណាខ្លះ? កម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ នឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង