
ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia អ្វីៗក៏អាចកើតឡើងបានដែរ។ ទោះបីជាកម្មវិធីនេះជាការប្រកួតចម្អិនម្ហូបក៏ពិតមែន ប៉ុន្តែក៏មានវិញ្ញាសាខ្លះ ដែលមិនតម្រូវឱ្យបេក្ខជនទាំងអស់ធ្វើការចម្អិនម្ហូបឡើយ។
វិញ្ញាសាដែលតម្រូវឱ្យបេក្ខជនរាប់ឈ្មោះរបស់ប្រភេទផ្សិត កាលពីរដូវកាលទី៣ ជាឧទាហរណ៍ជាក់ស្ដែង។ រស្មី រាប់ឈ្មោះផ្សិតបានត្រឹមត្រូវច្រើនជាងគេ នៅក្នុងការប្រកួតវិញ្ញាសាផ្សិត កាលពីសប្ដាហ៍ទី១៩ របស់កម្មវិធី MasterChef Cambodia ។
ការប្រកួតបានធ្វើឡើងជា ៣ ជុំ ហើយរស្មីបានបញ្ចប់ការប្រកួតដោយទទួលបាន ៨ ពិន្ទុឈរនៅ Top 1 ខណៈ លីនណា តាមពីក្រោយយ៉ាងប្រកៀកមាន ៦ ពិន្ទុ ព្រមទាំងម៉ាលីន និងលីនដា ដែលទទួលបាន ៥ពិន្ទុស្មើគ្នា។ ដូច្នេះ រស្មីឆ្លើយខុសតែ ៥ប៉ុណ្ណោះ ក្នុងចំណោមផ្សិតទាំង១៣ប្រភេទ។
តស់ទស្សនាការប្រកួតសប្ដាហ៍ទី១៩ របស់ MasterChef Cambodia ឡើងវិញ៖