×

MasterChef Cambodia៖ អត្ថប្រយោជន៍សុខភាពរបស់ត្រីសាលម៉ុន ដែលជាគ្រឿងផ្សំគោល

ត្រីសាលម៉ុន គឺជាគ្រឿងផ្សំគោលនៅក្នុងការប្រកួតជាក្រុមក្នុងផ្ទះបាយ MasterChef Cambodia សប្ដាហ៍ទី១៨ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។ ត្រីសាលម៉ុន មានរសជាតិដ៏សម្បូរបែប និងតម្លៃអាហារូបត្ថម្ភ ដែលផ្ដល់អត្ថប្រយោជន៍សុខភាពជាច្រើន។

ត្រីសាម៉ុងសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលចាំបាច់សម្រាប់សុខភាពបេះដូង និងកាត់បន្ថយការរលាកក្នុងរាងកាយ។ វាក៏ជួយលើកកម្ពស់មុខងារខួរក្បាលផងដែរ ដែលធ្វើឱ្យវាក្លាយជាសមាសធាតុសំខាន់នៃរបបអាហារមានតុល្យភាព។ លើសពីនេះទៀត ត្រីសាលម៉ុន គឺជាប្រភពដ៏ល្អនៃប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ ដែលជួយជួសជុលសាច់ដុំ និងការលូតលាស់។ វីតាមីនដូចជា B12, D និងសារធាតុរ៉ែដូចជា សេលេញ៉ូម សម្បូរសារធាតុចិញ្ចឹម ដែលគាំទ្រដល់ប្រព័ន្ធភាពស៊ាំ និងសុខុមាលភាពទូទៅ។

បេក្ខជន MasterChef បានច្នៃត្រីសាលម៉ុន ជាមួយគ្រឿងផ្សំផ្សេងៗ ដើម្បីច្នៃជាអាហារសម្រន់ និងអាហារចម្បង នៅក្នុងវិញ្ញាសាប្រកួតជាក្រុម។ នេះគឺជាការសង្កត់ធ្ងន់ទាំងរសជាតិ និងអាហារូបត្ថម្ភរបស់ស្រីសាលម៉ុន ដែលមិនត្រឹមតែជាគ្រឿងផ្សំដ៏ឈ្ងុយឆ្ងាញ់នោះទេ ប៉ុន្តែថែមទាំងជាធាតុផ្សំដ៏សំខាន់នៃការរស់នៅប្រចាំថ្ងៃផងដែរ។

កម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង