×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

«សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប

តើវាសនារបស់ក្លិបផ្ការីកគ្រប់រដូវ នឹងទៅជាយ៉ាងណានៅសប្ដាហ៍នេះ? កម្មវិធី «សមរភូមិសំណើច» បានឈានដល់សប្ដាហ៍ទី២៥ ដែលអាចជាការសម្រេចលើជោគវាសនារបស់ក្លិប ផ្ការីក ថាតើត្រូវបិទទ្វារ ឬនៅបន្ត បន្ទាប់ពីអ្នកឧបត្ថម្ភបានគំរាមបញ្ឈប់ការឧបត្ថម្ភដល់ក្លិប ដោយសារតែក្រុមលេងមិនដែលឈ្នះគេទាល់តែសោះ។

នៅសប្ដាហ៍នេះ តើអាចជាការប្រកួតចុងក្រោយ ដែរឬទេ? ព្រោះតែខ្លាចចាញ់ ក្រុមរបស់នាយពែកមី និងគ្រូបង្វឹកជីងចក់ សុទ្ធតែលេងផ្លូវក្នុងតែម្ដង ដោយមានចេកដើម្បីបួងសួងវត្ថុស័ក្តិសិទ្ធិសុំឱ្យក្រុមរបស់ពួកគេឈ្នះនៅក្នុងការប្រកួតបន្ទាប់ បើមិនអ៊ីចឹងទេ ប្រាកដជាត្រូវបិទក្លិបមែនទែនហើយ។ ចំណែក អ្នកលក់ភេសជ្ជៈវិញ ក៏តាមមកទារលុយអ្នកដែលជំពាក់ខ្លួន ព្រោះខ្លាចក្លិបត្រូវបិទទ្វារ។ ចាំមើលតើមានរឿងអ្វីកើតឡើង ហើយតើកីឡាករណាខ្លះ ជំពាក់លុយអ្នកលក់?

ក្នុងសប្ដាហ៍នេះ ប្រិយមិត្តមិនត្រឹមតែទទួលបាននូវសំណើចក្អាកក្អាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឃើញពីការប្រកួតដ៏ស្វិតស្វាញដែលម្នាក់ៗប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្ត និងរឿងហួសចិត្តរបស់កីឡាករពេលកំពុងប្រកួត ថែមទៀតផង។

កុំឱ្យខកខាននូវសប្ដាហ៍ដ៏សំខាន់របស់កម្មវិធី «សមរភូមិសំណើច» ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ព្រមទាំងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក CTN TV ផេក WURKZ និងផេក CAMBODIA WATER នាថ្ងៃទី២៣ ខែឧសភា វេលាម៉ោង ៧ យប់តទៅ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង