×

នៅចាំទេ? ម្ហូបអ៊ីតាលីដ៏ល្បីល្បាញមួយ ត្រូវបានបង្ហាញក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣

នៅក្នុងសប្ដាហ៍ដ៏តានតឹងនៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ការប្រកួតដែលតម្រូវឱ្យបេក្ខជនធ្វើការចម្អិនម្ហូបរីសូតូបែបក្លាសិក។

ដើម្បីចម្អិនរីសូតូដ៏ល្អឥតខ្ចោះ គណៈកម្មការ ស៊ុន ម៉េងហ៊ី បានណែនាំថា អង្កររីសូតូ ជាប្រភេទបាយរបស់ប្រទេសអ៊ីតាលី ដែលក្នុងការចម្អិន គេមិនត្រូវការលាង ឆាជាមួយខ្ទឹមជាមួយប្រេងអូលីវ ឬក៏ប័រ ហើយដាក់ស្រាស រួចដាក់ទឹកឬទឹកស៊ុប។

Judge បន្តថា ការចម្អិនអង្កររីសូតូ តម្រូវឱ្យកូរឱ្យបានញឹកញាប់ ហើយត្រូវដាក់ទឹកបន្តិចម្ដងៗហើយកូរញឹកញាប់កុំឱ្យខ្លោចបាត កុំប្រើភ្លើងខ្លាំងពេក ត្រូវការកូរជារឿយប្រហែល១០ ទៅ ១៥នាទី៕

តស់ទៅទស្សនាការចម្អិន រីសូតូ ពីសំណាក់បេក្ខជន MasterChef Cambodia រដូវកាលទី៣៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង