
Chef ម៉េងហ៊ី ដែលជាគណៈកម្មការម្នាក់ក្នុងចំណោមគណៈកម្មការទាំង៣នៃកម្មវិធី MasterChef Cambodia បានបង្ហើបឱ្យដឹងថា មានម្ហូបមួយមុខដែលចាប់ផ្ដើមអាជីពជាចុងភៅជាង២ទសវត្សរ៍កន្លងមកនេះ។
Chef ម៉េងហ៊ី ដែលចាប់ផ្ដើមអាជីពជាចុងភៅតាំងពីឆ្នាំ២០០០ បានទម្លាយដូច្នេះថា ម្ហូបមួយមុខដែលចាប់ផ្ដើមអាជីពរបស់គាត់ ដែលជាមុខម្ហូបប្លែកនិងពេញចិត្តបំផុតសម្រាប់គាត់គឺ ថ្លើមក្ងានជាមួយទ្រូងមាន់។
Chef បានឱ្យដឹងថា ការចម្អិនថ្លើមក្ងានជាមួយទ្រូមាន់ ដែលប្រលាក់ជាមួយស្រាក្រហមទុករយៈពេល២៤ម៉ោង ហើយទើបយកទៅចម្អិនក្នុង ឡ កម្ដៅ រយៈពេល ៤ម៉ោងកន្លះទៀតនៅក្នុងសីតុណ្ហភាព ៥៣ ដឺក្រេ រួចយកទៅសង្កត់នៅក្នុងពុម្ពប៉ាតេរយៈពេល ១២ម៉ោងបន្ថែមទៀតនៅក្នុងទូរទឹកកក មុនយកមកប្រើបាន។
Chef ម៉េងហ៊ី បានបន្តថា ម្ហូបនេះគឺជាម្ហូបថ្មីដែលលោករៀនពីមេចុងភៅជនជាតិបរទេសម្នាក់ ហើយរសជាតិម្ហូបមួយមុខនេះពិតជាឆ្ងាញ់ ដែលធ្វើឱ្យលោកចងចាំរហូតដល់សព្វថ្ងៃ។
ប្រិយមិត្ត នឹងបានជួប Chef នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕