×

រំឭកឡើងវិញ៖ ឆ្អឹងជំនីរជ្រូក ជាគ្រឿងផ្សំគោលក្នុងផ្ទះបាយ MasterChef Cambodia ធ្វើឱ្យបេក្ខជនម្នាក់ៗបារម្ភមិនស្ទើរ

វិញ្ញាសាប្រអប់អាថ៌កំបាំង ដែលផ្តោតលើឆ្អឹងជំនីរជ្រូកនេះ បានសាកល្បងសមត្ថភាពរបស់បេក្ខជនក្នុងការច្នៃប្រឌិត និងការបង្កើតមុខម្ហូបដែលធ្វើឱ្យគណៈកម្មការទាំង៣រូប មានការចាប់អារម្មណ៍។ បេក្ខជននីមួយៗ បាននាំយកនូវភាពច្នៃប្រឌិតរៀងៗខ្លួន ដើម្បីធ្វើឱ្យម្ហូបរបស់ពួកគេមានភាពលេចធ្លោក្នុងការប្រកួតប្រជែងនេះ។

ក្នុងចំណោមម្ហូបទាំង ២៣ចាន ម្ហូបរបស់បេក្ខនារី ស្រីលក្ខណ៍ បេក្ខនារី យូជីង និងបេក្ខជន សូរ្យពេជ្រ ទទួលបានការសរសើរចំពោះរសជាតិ ការច្នៃប្រឌិត និងការរៀបចំ។ សម្រាប់ ពេជ្រ ធ្វើបានល្អគួរឱ្យកត់សម្គាល់ និងបង្ហាញពីការអភិវឌ្ឍសមត្ថភាពក្នុងការចម្អិនរបស់ខ្លួន បន្ទាប់ពីលោកបានគេចផុតពីការចាកចេញពីកម្មវិធី កាលពីសប្ហាហ៍មុន។

វិញ្ញាសាដែលតម្រូវឱ្យចម្អិនឆ្អឹងជំនីរជ្រូកនេះ មិនត្រឹមតែបន្ថែមនូវភាពរំភើបដល់ការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីភាពសម្បូរបែបនៃម្ហូបខ្មែរ និងសមត្ថភាពរបស់បេក្ខជនក្នុងការសម្របខ្លួនទៅនឹងការប្រកួតប្រជែងថ្មីៗផងដែរ។

កម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង