
វប្បធម៌ចែករំលែក គឺជារបស់ដ៏មានតម្លៃនៅក្នុងសង្គមខ្មែរ។ មិនត្រឹមតែមាននៅក្នុងសង្គមខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមាននៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ផងដែរ។
ជាក់ស្ដែង បេក្ខនារី បូរ ស្រីនាង បានថ្លែងអំណរគុណចំពោះបេក្ខនារី លីម លីនដា និងបេក្ខនារី ប៉ែន សុគន្ធា ដែលបានចែករំលែកគ្រឿងផ្សំរបស់ពួកគាត់ដល់ខ្លួន ក្នុងការប្រកួតវិញ្ញាសាច្នៃប្រឌិតដ៏តានតឹង។
ជាការពិត កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia មិនត្រឹមតែបង្រៀនបេក្ខជនអំពីការចម្អិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យបេក្ខជនបង្ហាញនូវការចែករំលែកគ្នាក្នុងគ្រាអាសន្ន។
តើនឹងមានអ្វីកើតឡើងជាបន្តទៀតនៅក្នុងផ្ទះបាយ MasterChef Cambodia នារដូវកាលថ្មីខាងមុខនេះ? កុំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕