
ឈានចូលដល់សប្ដាហ៍ទី៩ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ទស្សនិកជនបានដឹងពីមូលហេតុដែលធ្វើឱ្យបេក្ខជនទាំងអស់មានការរំជួលចិត្តរហូតដល់សម្រក់ទឹកភ្នែក នៅក្នុងការប្រកួតវិញ្ញាសាប្រអប់អាថ៌កំបាំង។
បេក្ខជននឹងប្រឈមមុខនឹងគ្រឿងផ្សំដែលមិននឹកស្មានដល់ ដែលធ្វើឱ្យពួកគាត់ទប់អារម្មណ៍មិនបាន ដែលបានទាក់ទងនឹងអនុស្សាវរីយ៍កាលពីកុមារភាពរបស់ពួកគេ។ ការប្រកួតធ្វើឱ្យបេក្ខជនទាំងអស់អារម្មណ៍រំភើបរហូតដល់ស្រក់ទឹកភ្នែកចំពោះការចងចាំដែលមិនអាចបំភ្លេចបាន។
វិញ្ញាសានេះ បង្ហាញថា នៅក្នុងផ្ទះបាយ MasterChef Cambodia អ្វីៗក៏អាចកើតឡើងបានដែរ។ តើរដូវកាលថ្មី នឹងមានវិញ្ញាសាប្លែកៗអ្វីខ្លះ? កុំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕