
កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia មិនត្រឹមតែបង្ហាញពីម្ហូបខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្វែងរកមុខម្ហូបថ្មីៗរបស់បណ្ដាប្រទេសនានា ដើម្បីយកមកបង្ហាញជូនដល់ទស្សនិកជនរបស់ខ្លួនផងដែរ។
ជាក់ស្ដែង កាលពីរដូវកាលទី៣ ក៏មានមុខម្ហូបមកពីបណ្ដាប្រទេសលោកខាងលិច និងអាស៊ី ដូចជាមុខម្ហូបពីប្រទេសនៅអឺរ៉ុប និង ចិន ជាដើម។ ទាំងនេះ បានផ្ដល់ជាចំណេះដឹងថ្មីដល់ទស្សនិកជនចំពោះមុខម្ហូបដែលខ្លួនពុំធ្លាប់ស្គាល់ ដែលមានការបង្ហាញពីសំណាក់អ្នកជំនាញក្នុងការចម្អិន ដូចជា ការអញ្ជើញភ្ញៀវពិសេសមកបង្ហាញដល់ផ្ទះបាយ MasterChef Cambodia ឬការបង្ហាញផ្ទាល់ពីសំណាក់ គណៈកម្មការរបស់កម្មវិធីផ្ទាល់តែម្ដង។
សម្រាប់រដូវកាលទី៤ ខាងមុខនេះ ច្បាស់ណាស់ MasterChef Cambodia នឹងមានមុខម្ហូបប្លែកៗ ដើម្បីយកមកបង្ហាញជូនដល់ទស្សនិកជនរបស់ខ្លួន តាមរយៈកញ្ចក់ទូរទស្សន៍ CTN ។ ចង់ដឹងថា តើនឹងមានមុខម្ហូបរបស់ប្រទេសណាខ្លះ ដែលនឹងបង្ហាញនៅលើតុរបស់គណៈកម្មការទាំង៣? កុំភ្លេចរង់ចាំទស្សនាក្នុងពេលឆាប់ៗខាងមុខនេះ!