×

Fan Fan កាន់តែអន្ទះសាទន្ទឹងរង់ចាំ MasterChef Cambodia រដូវកាលទី៤ ចាក់ផ្សាយសប្ដាហ៍ដំបូង

ភាពរំជើបរំជួល កំពុងកើនឡើងសម្រាប់កម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។ នៅក្នុងការបង្ហោះពីហ្វេសប៊ុកផ្លូវការរបស់ MasterChef Cambodia នាពេលថ្មីៗនេះ Fan Fan មានចម្ងល់ថាតើការចាក់ផ្សាយសប្ដាហ៍ដំបូង នឹងធ្វើឡើងនៅពេលណា?

សូម្បីតែគណនីផ្លូវការរបស់ Judges ទាំងបីរូប រួមមាន Judge Nara, Judge Jessica និង Judge Meng Hy ក៏ទទួលនូវសំណួរជាហូហែរថា តើរដូវកាលទី ៤ នឹងចាប់ផ្តើមនៅពេលណា?

ទោះបីមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទផ្សាយជាផ្លូវការ ប៉ុន្តែសកម្មភាពរបស់គណៈកម្មការទាំងបីរូប នាពេលថ្មីៗនេះបានបញ្ជាក់ថា រដូវកាលទី៤នឹងកាន់តែប្លែកអស្ចារ្យសម្រាប់ទស្សនិកជនរបស់ CTN ។

តើបេក្ខជន រដូវកាលទី៤ មកពីខេត្តណាខ្លះ? តើពួកគេនឹងត្រូវជួបជាមួយវិញ្ញាសាដ៏លំបាកអ្វីខ្លះពីគណៈកម្មការទាំងបី? រង់ចាំតាមដានការប្រកាសជាផ្លូវការពីហ្វេសប៊ុកផ្លូវការរបស់ MasterChef Cambodia ៖https://www.facebook.com/MasterChefCambodiaCTN ក្នុងពេលឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង