
នៅក្នុងសប្ដាហ៍ទី១៧ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បេក្ខជនទាំងអស់បានប្រឈមមុខនឹងការប្រកួតប្រអប់អាថ៌កំបាំង ដែលទទួលបានគ្រឿងផ្សំដែលសេសសល់ ដើម្បីកែច្នៃទៅជាមុខម្ហូបដ៏មានតម្លៃសម្រាប់ទទួលទាន។
វិញ្ញាសានេះបានគូសបញ្ជាក់ពីតម្លៃរបស់កាកសំណល់អាហារដែលបេក្ខជននីមួយៗត្រូវចេះសន្សំសំចៃនៅក្នុងផ្ទះបាយ។
ផលិតដោយក្រុមការងារ MasterChef Cambodia របស់ក្រុមហ៊ុន Cambodian Broadcasting Service (CBS) វាបញ្ជាក់ពីសារសំខាន់នៃការកាត់បន្ថយនូវកាកសំណល់អាហារ ដែលជាបញ្ហានៅក្នុងគ្រួសារនីមួយៗ មិនគួរមើលរំលង។ នេះក៏ជាសារដាស់តឿនមួយ ឱ្យអ្នកចម្អិនទាំងអស់ត្រូវចេះសន្សំសំចៃនូវគ្រឿងផ្សំនៅក្នុងផ្ទះបាយផងដែរ។
កម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕