
កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages មានការចូលរួមពីចុងភៅដ៏ល្បីឈ្មោះ គឺលោក Revilino Korompis ដែលបាននាំយកភាព។
Chef Revilino បានបង្ហាញបេក្ខជន MasterChef ឱ្យស្គាល់នូវវិញ្ញាសា Teppanyaki ដែលមាន ក្ដាមអាឡាស្កា ជាមួយទឹកជ្រលក់ក្រែម។ មុខម្ហូបដ៏ពិសេសនេះ រួមបញ្ចូលគ្នានូវបច្ចេកទេសធ្វើម្ហូបជាសាកល ជាមួយនឹងរសជាតិបែបខ្មែរ ដែលជំរុញឱ្យបេក្ខជនបង្ហាញពីជំនាញរបស់ពួកគេ និងសម្របខ្លួនទៅនឹងការធ្វើម្ហូបថ្មី។
មុខម្ហូបរបស់ Chef Revilino បានបង្ហាញពីការបញ្ចូលគ្នារវាងវិធីចម្អិនកម្រិតអន្តរជាតិ ជាមួយគ្រឿងផ្សំដែលមានក្នុងស្រុករបស់កម្ពុជា ផងដែរ។ តស់ទៅទស្សនាវីដេអូ សប្ដាហ៍ទី១៦ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែល Chef Revilino បានចូលរួម៖
កម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕