×

នារីដ៏ពូកែទាំង៣ក្នុងផ្ទះបាយ MasterChef ជួបជុំគ្នា ក្នុងរូបថតដែលបង្ហោះពី ម៉ាលីន

បេក្ខភាពវគ្គផ្តាច់ព្រ័ត្រ MasterChef Cambodia រដូវកាលទី៣ បានធ្វើឱ្យអ្នកគាំទ្រកាន់តែអន្ទះសារង់ចាំទស្សនារដូវកាលទី៤ ជាមួយនឹងការបង្ហោះលើបណ្តាញដែលមាន Chef ម៉ាលីន, Chef លីនដា និង Judge ជេស៊ីកា នាពេលថ្មីៗនេះ។

នៅក្នុង Caption ម៉ាលីន បានសរសេរថា “នឹកអ្នកខ្លាំងណាស់ បងស្រីសម្លាញ់!” ដើម្បីបង្ហាញពីក្តីស្រលាញ់របស់ខ្លួន និងបន្តទំនាក់ទំនងជាមួយគ្រួសារ MasterChef Cambodia ។

រូបថតនេះ ក៏បង្ហាញពីទំនាក់ទំនងដ៏រឹងមាំដែលបានបង្កើតឡើងក្នុងអំឡុងពេលការប្រកួតប្រជែងធ្វើម្ហូប ក្នុងផ្ទះបាយ MasterChef Cambodia នារដូវកាលមុន រវាង ម៉ាលីន លីនដា និង Judge ជេស៊ីកា នៅតែស្និទ្ធស្នាលនឹងគ្នា។

ភាពរំជើបរំជួលកាន់តែខ្លាំងឡើងសម្រាប់រដូវកាលទី៤ ខណៈ Fan Fan កំពុងរង់ចាំទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅលើកញ្ចក់ទូរទស្សន៍ CTN ដែលគ្រោងនឹងចាក់ផ្សាយនាពេលឆាប់ខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង