
គណៈកម្មការទាំង៣រូបរបស់កម្មវិធីប្រកួតចម្អិនម្ហូបដ៏ធំបំផុតនិងលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia បានបញ្ជាក់ថា រដូវកាលទី៤ នឹងនាំមកនូវភាពរំជើបរំជួល និងកម្ដៅក្នុងសមរភូមិផ្ទះបាយកាន់តែខ្លាំងឡើង សម្រាប់ទស្សនិកជននៅក្នុងប្រទេសកម្ពុជា។
ក្នុង Trailer របស់ MasterChef Cambodia កាលពីពេលថ្មីៗនេះ គណៈកម្មការទាំង ៣ រូប ដែលមាន Judge ណារ៉ា Judge ជេស៊ីកា និង Judge ម៉េងហ៊ី បានចែករំលែកដំណឹងដ៏រំភើប សម្រាប់ប្រិយមិត្តដែលទន្ទង់រង់ចាំទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤។
សម្រាប់រដូវកាលថ្មីនេះ នឹងមានការប្រកួតប្រជែងប្រកបដោយភាពច្នៃប្រឌិត វិញ្ញាសាមិនធ្លាប់មាន និងបេក្ខភាពមកពីតំបន់ផ្សេងៗគ្នាដែលពាំនាំនូវរបៀបរបបនៃការចម្អិន របៀបធ្វើការជាមួយគ្នា និងទំនៀមទម្លាប់ប្រពៃណីទៅតាមតំបន់រៀងៗខ្លួន។ កម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages សន្យាថានឹងកាន់តែទាក់ទាញថែមមួយកម្រិតទៀត។ មិនតែប៉ុណ្ណោះ ម្ចាស់ជ័យលាភី នឹងទទួលបានប្រាក់រង្វាន់ ២០០ លានរៀល និងអត្ថប្រយោជន៍ជាច្រើនទៀត។
ដូច្នេះសូមរង់ចាំទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅលើកញ្ចក់ទូរទស្សន៍ CTN និងតាមរយៈហ្វេសបុកផេកផ្លូវការ MasterChef Cambodia, CTNTV, Cambodia Beer និង Cambodia Water ក្នុងពេលឆាប់ៗខាងមុខនេះ៕