
ថ្មីៗនេះ កម្មវិធី MasterChef Cambodia បានបង្ហាញចោទជាសំណួរថា៖ “ជួបគ្នាឆាប់ៗនេះ…តើនរណាខ្លះជាម្ចាស់អៀមសពីកម្មវិធី “MasterChef Cambodia” រដូវកាលទី៤? សម្រាប់ប្រិយមិត្តរបស់កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានដឹងរួចមកហើយពីចំនួនបេក្ខភាពដែលក្លាយជាម្ចាស់អាវអៀមស កាលពីរដូវកាលមុន។
បេក្ខជនបេក្ខនារី ៦០ នាក់ ដែលឆ្លងកាត់វគ្គជម្រុះ មានតែ ២៥ នាក់ប៉ុណ្ណោះ ដែលបានក្លាយជាម្ចាស់អៀមស នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣។
បេក្ខជនបេក្ខនារីទាំង ២៥ នាក់ មានមកពីបណ្ដារាជធានីខេត្តផ្សេងៗគ្នា ក្នុងនោះ រាជធានីភ្នំពេញ ១៣ នាក់, ខេត្តសៀមរាប ៣ នាក់, ខេត្តកំពត ២ នាក់, ខេត្តព្រៃវែង ២ នាក់, ខេត្តកំពង់ស្ពឺម្នាក់, ខេត្តបន្ទាយមានជ័យម្នាក់, ខេត្តព្រះវិហារម្នាក់, ខេត្តពោធិ៍សាត់ម្នាក់, និងខេត្តព្រះសីហនុម្នាក់។
តើនៅក្នុងរដូវកាលទី៤ បេក្ខជនប៉ុន្មាននាក់ដែលនឹងត្រូវប្រកួតដណ្ដើមអាវអៀមស ដើម្បីមានសិទ្ធិឈានជើងចូលទៅក្នុងផ្ទះបាយដ៏ប្រណីតរបស់កម្មវិធី MasterChef Cambodia ? រង់ចាំស្វែងរកចម្លើយ នៅលើកញ្ចក់ទូរទស្សន៍ CTN និងតាមរយៈហ្វេសបុកផេកផ្លូវការ MasterChef Cambodia, CTNTV, Cambodia Beer និង Cambodia Water ក្នុងពេលឆាប់ៗខាងមុខនេះ៕