
ជំនាញកាំបិតនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងវគ្គដំបូងៗនៃការប្រកួតប្រជែងដណ្ដើមយកអាវអៀមស ពីកម្មវិធី MasterChef Cambodia រដូវកាលទី៤ បន្ទាប់ពីមានការបង្ហោះពីហ្វេសប៊ុកផេកផ្លូវការរបស់ MasterChef Cambodia ដូច្នេះថា៖ “អុីយ៉ាស់! របស់ដ៏មុតស្រួចបានត្រៀមរួចរាល់សម្រាប់ស្វាគមន៍រដូវកាលថ្មី។”
ចាប់ពីការហាន់ដ៏ល្អិតល្អន់ រហូតដល់ល្បឿន និងសុវត្ថិភាព បេក្ខជននឹងត្រូវបានវាយតម្លៃយ៉ាងយកចិត្តទុកដាក់ទៅលើបច្ចេកទេសមូលដ្ឋានរបស់ពួកគេ ជាជំនាញដែលញែកដាច់ពីគ្នារវាងចុងភៅតាមផ្ទះដ៏ល្អម្នាក់ និងបេក្ខជន MasterChef ពិតប្រាកដ។
ការផ្ដោតសំខាន់នៅដំណាក់កាលដំបូងនេះ មិនត្រឹមតែសាកល្បងលើមូលដ្ឋានគ្រឹះរបស់បេក្ខជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការកំណត់ទិសដៅសម្រាប់ដំណើរផ្សងព្រេងធ្វើម្ហូបដ៏ស្វិតស្វាញនៅខាងមុខទៀតផងដែរ។ កម្ដៅក្នុងផ្ទះបាយកាន់តែក្ដៅឡើង មានតែអ្នកដែលមានជំនាញច្បាស់ប៉ុណ្ណោះ ទើបអាចបន្តទៅវគ្គបន្ទាប់បាន។
សូមប្រិយមិត្តដែលគាំទ្រ MasterChef Cambodia រង់ចាំទស្សនាសប្ដាហ៍ដំបូង នៃរដូវកាលទី៤ នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផ្លូវការ MasterChef Cambodia, CTNTV, Cambodia Beer និង Cambodia Water ក្នុងពេលឆាប់ៗខាងមុខនេះ៕