
ការរង់ចាំជិតដល់ទីបញ្ចប់ហើយ ក្នុងរយៈពេលតែ ២ ថ្ងៃទៀតប៉ុណ្ណោះ កម្មវិធីចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក និងធំបំផុត MasterChef Cambodia រដូវកាលទី៤ នឹងចាប់ផ្តើមចាក់ផ្សាយជាផ្លូវការ ដើម្បីពាំនាំនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យសម្រាប់ទស្សនិកជន ទូទាំងប្រទេស។
អ្នកគាំទ្រទូទាំងប្រទេសកំពុងរង់ចាំ ខណៈដែលអារម្មណ៍រំភើបកំពុងតែផុសផុលនៅលើបណ្តាញសង្គម។ បន្ទាប់ពីរដូវកាលទី៣ បានបង្កើតកំណត់ត្រាដែលមានអ្នកទស្សនាជាង ២៨០ លានដង រដូវកាលថ្មីនឹងបង្ហាញនូវអ្នកចម្អិនតាមផ្ទះដែលមានសមត្ថភាព ភាពច្នៃប្រឌិតប្លែក និងពេលវេលាដែលមិនអាចបំភ្លេចបានជាច្រើន។
ផលិតដោយក្រុមហ៊ុន CBS ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Khmer Beverages កម្មវិធី MasterChef Cambodia បន្តជាទូតវប្បធម៌ ដោយបង្ហាញពីមុខម្ហូបដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ទស្សនិកជនទូទាំងសកលលោក។
កុំភ្លេចរង់ចាំទស្សនាការចាក់ផ្សាយសប្ដាហ៍ទី១ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ នាថ្ងៃអាទិត្យ ទី០៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៨យប់តទៅ ដែលមានតែមួយគត់នៅលើកញ្ចក់ទូរទស្សន៍ CTN និងតាមរយៈហ្វេសបុកផេកផ្លូវការ MasterChef Cambodia, CTNTV, Cambodia Beer និង Cambodia Water