×

MasterChef Cambodia រដូវកាលទី៤ បើកសម្ពាធជាផ្លូវការជាមួយនឹងរង្វាន់ដ៏ធំ

កម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia បានត្រលប់មកវិញហើយ ជាមួយរដូវកាលទី៤ ដោយពាំនាំនូវកញ្ចប់រង្វាន់កាន់តែធំ និងរំភើបជាងមុន។

ក្នុងអំឡុងពេលនៃការផ្សាយសប្ដាហ៍ដំបូង គណៈកម្មការដែលមាន Judge ណារ៉ា Judge ជេស៊ីកា និង Judge ម៉េងហ៊ី បានបង្ហើបឱ្យដឹងថា អ្នកឈ្នះរដូវកាលទី៤ នឹងក្លាយជាម្ចាស់ពានរង្វាន់ដ៏ស្រស់ស្អាត ជាមួយប្រាក់រង្វាន់ ២០០ លានរៀល និងងារជាចុងភៅអាជីពនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Hyatt Regency Phnom Penh ។

ប៉ុន្តែមិនទាន់អស់ទេ! ជ័យលាភីបន្តបន្ទាប់ ក៏នឹងទទួលបានម៉ូតូ Vespa ដ៏ទាន់សម័យ១គ្រឿង និងទូរសព្ទដៃម៉ាក Galaxy Z Fold ស៊េរីថ្មី ១គ្រឿង ពីក្រុមហ៊ុន Khmer Beverages ដែលជាម្ចាស់ឧបត្ថម្ភផ្ដាច់មុខរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៤។

ការប្រកាសនេះបានធ្វើឱ្យមានការរំភើបចិត្តសម្រាប់បេក្ខភាពទាំង៦០នាក់ ដែលជាចុងភៅតាមផ្ទះ ដែលត្រូវចូលរួមប្រកួតក្នុងសមរភូមិផ្ទះបាយ MasterChef Cambodia ។

ចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN និងតាមរយៈហ្វេសបុកផេកផ្លូវការ MasterChef Cambodia, CTNTV, Cambodia Beer និង Cambodia Water!
ទស្សនាសប្ដាហ៍ទី១ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង