×

មិនធ្លាប់មាន! អាវអៀមស MasterChef Cambodia រដូវកាលទី៤មានប៉ាក់ឈ្មោះបេក្ខភាពទាំងអស់ តែមានតែ២៥នាក់ប៉ុណ្ណោះដែលអាចយកមកពាក់បាន

នេះជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្ររបស់កម្មវិធីប្រកួតចម្អិនម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក ដែលបេក្ខជនទាំង ៦០ នាក់បានឃើញអាវអៀមពណ៌សដែលប៉ាក់ឈ្មោះរបស់ពួកគេ។ វាបានផ្តល់នូវមោទកភាពដល់អ្នកចម្អិនតាមផ្ទះទាំងអស់ដែលបានចូលរួមក្នុងកម្មវិធី ប៉ុន្តែមានតែអាវអៀមសចំនួន ២៥ ប៉ុណ្ណោះដែលនឹងត្រូវបានផ្ដល់ជូនបេក្ខភាព ដែលមានសិទ្ធិឈានទៅវគ្គបន្ទាប់។

ការប្រកួតប្រជែងក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី ៤ បានបើកឆាកជាមួយផ្ទាំងទស្សនីយភាពដ៏មានមោទនភាពនិងរំភើបសម្រាប់បេក្ខភាពដែលបានចូលរួមក្នុងការប្រកួត បន្ទាប់ពីគណៈកម្មការទាំង៣របស់ MasterChef បានបង្ហាញអៀមស ដែលមានប៉ាក់ឈ្មោះរបស់បេក្ខភាពទាំង៦០នាក់ ជាលើកដំបូង។

ប៉ុន្តែអាវអៀមសទាំងនេះ មានអត្ថន័យលើសពីនិមិត្តរូបទៅទៀត។ មានតែបេក្ខភាពចំនួន ២៥ នាក់ប៉ុណ្ណោះដែលនឹងទទួលបានសិទ្ធិពាក់អាវអៀមនេះ ដើម្បីឆ្លងចូលវគ្គបន្ទាប់។ ចំណុចតូចមួយ ប៉ុន្តែមានអត្ថន័យ បានរំឭកគ្រប់គ្នាថាកម្មវិធី MasterChef Cambodia គឺផ្តោតលើសមត្ថភាព មិនមែនត្រឹមតែការចូលរួមនោះទេ ហើយការតស៊ូដើម្បីដណ្តើមយកអាវអៀមសនីមួយៗ នឹងមានភាពស្វិតស្វាញជាខ្លាំង។

ទស្សនា សប្ដាហ៍ទី១ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង